ស្រ្តីដែលត្រូវជាម្តាយបង្កើតរបស់ឃាតករបាញ់សម្លាប់លោក Shinzo Abe បានបរិច្ចាគប្រាក់ចំនួន ១០០លានយេន (៧២១,៨៧៥ ដុល្លារអាមេរិក) ទៅកាន់ព្រះវិហារមួយកន្លែងដែលមានឈ្មោះថា Unification Church។

ព្រះវិហារ Unification Church តែងមានរឿងចម្រូងចម្រាសនិងការរិះគន់ជារឿយៗ ដ្បិតព្រះវិហារមួយនេះបានលើកទឹកចិត្តឲ្យអ្នកដែលដើរតាមជំនឿរបស់ខ្លួនត្រូវចូលរួមបរិច្ចាគប្រាក់យ៉ាងច្រើន ពោលគឺត្រូវបរិច្ចាគឲ្យបានទៀតទាត់នូវទឹកប្រាក់ ១០%នៃចំណូលសរុប។

គួររំលឹកផងដែរថា លោក Tetsuya Yamagami អាយុ ៤១ឆ្នាំ ដែលបានបាញ់សម្លាប់អតីតនាយករដ្ឋមន្ត្រីជប៉ុនកាលពីថ្ងៃទី៨ កន្លងទៅបានប្រាប់ប៉ូលិសថា លោកមានបំណងចង់សម្លាប់លោក Shinzo Abe ព្រោះតែគាត់មានទំនាក់ទំនងជាមួយនឹងព្រះវិហារមួយកន្លែង ហើយព្រះវិហារនោះគឺដើមហេតុធ្វើឲ្យគ្រួសាររបស់គាត់ត្រូវធ្លាក់ចូលនៅក្នុងវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ ដ្បិតម្តាយរបស់គាត់បានយកទ្រព្យសម្បត្តិយ៉ាងច្រើនទៅបរិច្ចាគនៅទោះ៕Shinzo Abe's party wins big in Japan polls after his death

ប្រភព: Asahi