រដ្ឋធានីគៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) បានបណ្ដេញមន្រ្ដីជាន់ខ្ពស់របស់ខ្លួនជាច្រើនរូប ដែលមានការជាប់ពាក់ព័ន្ធនឹងករណីសហការគ្នា ជាមួយនឹរុស្ស៊ី នៅលើទឹកដីអ៊ុយក្រែន ដែលក្រុងមូស្គូ វាយដណ្ដើមកាន់កាប់។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី១៧ ខែកក្កដា ឆ្នាំ២០២២ ថា លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី ប្រធានាធិបតីអ៊ុយក្រែន បានបានចេញដីកាប្រតិបត្តិ បណ្តេញអគ្គរដ្ឋអាជ្ញា និង ប្រធានសេវាសន្តិសុខដ៏មានឥទ្ធិពលរបស់អ៊ុយក្រែន (Sluzhba Bespeky Ukrayiny, ឬ SBU) ចេញពីតំណែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinHuLQ9mu2p8m1FWOYYwy8_ztxgJzcrzQSkpLVQQhYJKB0Fl674M9tG_XwluQuDJaBUyehym7oZiUp12nSeVltfSg5GI639TgyK_T2ArEu-MjNupEOtp_a1hyiMKaCtlPg5gLDmIQF_iCZNXMVGWxA__re5RNiAxO3Ra115Ab7a1-5jM8epKjyvVp8/s838/photo_2022-07-18_09-01-43.jpg

បទបញ្ជា កាលពីល្ងាច ថ្ងៃអាទិត្យ នេះ បានបណ្តេញប្រធាន SBU លោក អ៊ីវ៉ាន់ បាកាណូវ (Ivan Bakanov) ជាមិត្តភក្តិកូនប្រុសរបស់លោក Zelenskyy និង អគ្គរដ្ឋអាជ្ញា លោកស្រី អ៊ីរីណា វេណេឌីកតូវ៉ា (Iryna Venediktova) ដែលបានដឹកនាំ ជំរុញឲ្យមានកិច្ចខិតខំប្រឹងប្រែង ដើ ម្បីកាត់ទោសប្រឆាំងនឹងបទឧក្រិដ្ឋកម្មសង្គ្រាមរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន។ បទបញ្ជា នៃការបណ្ដេញមន្រ្ដីជាន់ខ្ពស់របស់អ៊ុយក្រែន ទាំង២រូបនេះ ក៏បានផ្សព្វផ្សាយ នៅលើគេហទំព័រផ្លូវការរបស់ប្រធានាធិបតី លោក ហ្សេឡែនស្គី ផងដែរ។

ប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់ នៅលើបណ្ដាញសង្គមតេឡេក្រាម (Telegram) ដាច់ដោយឡែកពីគ្នា ថា គាត់បានបណ្តេញមន្ត្រីកំពូលរបស់អ៊ុយក្រែន ចំនួន២រូបចេញពីតំណែង ដោយសារតែពួកគេមានជាប់ពាក់ព័ន្ធករណីជាច្រើន នៅក្នុងចំណោមសមាជិកទីភ្នាក់ងាររបស់ពួកគេ បានសហការជាមួយរុស្ស៊ី។ ករណីក្បត់ជាតិ និង កិច្ចសហការ ចំនួន៦៥១ករណី ត្រូវរកឃើញ និង ប្រឆាំងនឹងព្រះរាជអាជ្ញា និង ការអនុវត្តច្បាប់ ហើយថា មន្ត្រីជាង៦០នាក់ មកពីភ្នាក់ងាររបស់លោក Bakanov និង លោកស្រី Venediktova ឥឡូវនេះ កំពុងតែប្រឆាំងនឹងអ៊ុយក្រែន នៅលើទឹកដី ដែលកាន់កាប់ដោយរុស្ស៊ី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZbuAMWSzm74oNJkwKbK6l4l2q_bMNThAXItkz7yIzs6HkNlAcDp3LXOY2DPtxSEoFGis6bNn7TOUz_lHrhzQWLnKRQxid1yIXtYkgriv_D48ZD4z3iNlfGoz7w3s6IDPRurOPvrUj9B3WvRwSCB08HavQklKHTmAYdctZcZZ1ab5BZN7ool3_nzde/s780/photo_2022-07-18_09-01-41.jpg

ប្រធានាធិបតីអ៊ុយក្រែន បានសង្កត់ធ្ងន់ថា «ទិន្នន័យ នៃឧក្រិដ្ឋកម្មបែបនេះ ប្រឆាំងនឹងមូលដ្ឋានគ្រឹះ នៃសន្តិសុខជាតិរបស់រដ្ឋ … បង្កឱ្យកើតមានជាសំណួរធ្ងន់ធ្ងរ ដល់មេដឹកនាំ ដែលពាក់ព័ន្ធ។ ប៉ុន្ដែសំណួរនីមួយៗ នឹងទទួលបានចម្លើយដ៏ត្រឹមត្រូវបំផុត»។

ប្រធានាធិបតីអ៊ុយក្រែន បានដាក់ហូតតំណែងរបស់លោកស្រី វេណេឌីកតូវ៉ា (Venediktova) អគ្គរដ្ឋអាជ្ញា ហើយដាក់អនុប្រធានរបស់លោកស្រី គឺលោក អូឡែកស៊ីយ ស៊ីម៉ូណេនកូ (Oleksiy Symonenko) មកកាន់តែងជាអគ្គរដ្ឋអាជ្ញាថ្មី។ បទបញ្ជាប្រតិបត្តិដាច់ដោយឡែកនេះ ក៏បានបង្ហោះ នៅលើគេហទំព័ររបស់ប្រធានាធិបតីអ៊ុយក្រែន ផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg64tUSgRbLcq3ih_DwxG2eCiJ8rNwO9z4uvorXWxrPuEHaGOMuCSkEYr5Rv_BIBgAWYniK86SouxKctG9Wkh8cp8FDrKRq7T8PE2A7x_2WbegrxeGDGVvyKfA6z5LSP18w1aqWISqT9xrVNb3zl7HykyKM2-Ni3ziZCYAi_VtH7Zb75rJMUxp7GWG2/s1280/photo_2022-07-18_09-01-44.jpg