កាលពីម្សិលមិញ អ្នកគាំទ្រកីឡាលើបណ្តាញសង្គមមានការងឿងឆ្ងល់យ៉ាងខ្លាំង បន្ទាប់ពីប្រទះឃើញកីឡាករជម្រើសជាតិបាល់ទាត់ក្នុងសាលប៉ុន្មាននាក់ បានបង្ហោះពាក្យក្នុងចិត្ត ហាក់សម្តែងពីអារម្មណ៍សោកស្តាយនឹងរឿងអ្វីមួយ។

បន្តិចក្រោយមក ទើបគេដឹងថា វិញ្ញាសាបាល់ទាត់ក្នុងសាល មិនត្រូវបានដាក់បញ្ចូលក្នុងវិញ្ញាសាកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ឡើយ ថ្វីបើកម្ពុជាធ្វើជាម្ចាស់ផ្ទះក៏ដោយ។ មកទល់នឹងពេលនេះ នៅមិនទាន់មានការពន្យល់ឲ្យបានច្បាស់ពីរឿងនេះនៅឡើយនោះទេ។

គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍សុីហ្គេម២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនឹងចាប់ផ្តើមពីថ្ងៃទី ៥ ដល់ទី១៦ ខែឧសភាឆ្នាំ ២០២៣ខាងមុខនេះ ដោយកម្ពុជាក៏បានញ្ចេញបញ្ជីឈ្មោះប្រភេទកីឡាត្រៀមប្រកួតសុីហ្គេមឆ្នាំ ២០២៣ ដោយក្នុងនោះមានរហូតដល់ ៣៩ប្រភេទកីឡាឯណោះ៕May be an image of text