ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ពិភពលោក Samsung គ្រោងនឹងបញ្ចេញទូរស័ព្ទម៉ូឌែលដែលអាចបត់បានរបស់ខ្លួននៅក្នុងខែសីហាខាងមុខនេះ។

សម្រាប់ម៉ូឌែលដែល  Samsung ត្រៀមបញ្ចេញនោះគឺ Samsung Galaxy Z Fold 4 ដែលជាប្រភេទទូរស័ព្ទដែលអាចបាត់បាន។  Galaxy Z Fold 4 ត្រូវបានគេដំណាលថា នឹងវ៉ាដាច់   S22 series ដោយទូរស័ព្ទប្រភេទនេះនឹងមាន គើមស្តើងជាមុន និងកំពូលកាមេរ៉ាដ៏អស្ចារ្យថែមទៀតផង។ លើសពីនេះទៅទៀត Galaxy Z Fold 4 ក៏នឹងបំពាក់កាមេរ៉ា50MP  កាមេរ៉ា ultrawide 12MP និង 10MPច ចំពោះកាមេរ៉ា telephoto lens ជាមួយនឹងការដែលអាច Zoom បាន 3ដង។ មិនតែប៉ុណ្ណោះវាក៏មានទំហំអេក្រង់ 7.7អុិញ រួមចាមួយទំហំដល់ទៅ៤៣៥០mAh។Samsung Galaxy Z Fold 4 - Will Be Gigantic! - YouTube

តែគួរអោយសោកស្តាយ ទំហំផ្ទុករបស់វា មិនមានដល់ 1T នោះទេ ពោលគឺមានតែ៣ជម្រើស 128GB, 256GB និង 512GB តែប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា មិនទាន់មានប្រភពណាមួយបញ្ជាក់ច្បាស់អំពីការចេញលក់ជាផ្លូវការនោះទេ ក៏ប៉ុន្តែបើតាមការបែកធ្លាយនោះទំនងជា Galaxy Z Fold 4 នឹងបញ្ចេញលក់នៅអំឡុងខែសីហា ខាងមុខនេះ ជាមួយនឹងតម្លៃប្រមាណជា ២ពាន់ដុល្លារ៕News: Samsung Galaxy Z Fold 4 - A Huge Upgrade

ប្រភព: GSM ARENA