កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលថៃ បានចេញសេចក្តីប្រកាស ដោយលើកទឹកចិត្ត ពលរដ្ឋខ្លួន ងាកមកប្រើប្រាស់រថយន្តអគ្គិសនី ដើម្បីជួយថែរក្សាបរិស្ថាន។

លើសពីនេះទៅទៀត ថៃក៏បានចេញវិធានការ២ធំៗ ដើម្បីជាជំនួយ ដល់ប្រជាជនខ្លួនណដែលងាកមកប្រើប្រាស់រថយន្តអគ្គិសនី ក្នុងនោះរួមមាន:

  • រាជរដ្ឋាភិបាលបានជួយផ្តល់ប្រាក់ 4240ដុល្លារក្នុង ១គ្រឿង (150000បាត)
  • កាត់បន្ថយពន្ធនាំចូលពី ៨% មកត្រឹមតែ២%

គួរបញ្ជាក់ផងដែរថា យោងទៅការវិភាគរបស់អ្នកជំនាញបានអោយដឹងថា ប្រទេសថៃនឹងមានរថយន្ត ១០០០០ គ្រឿងធ្វើចរាចរណ៍ នៅក្នុងឆ្នាំ២០២២ នេះ៕Thailand expand incentives to further spur EV adoption

ប្រភព: Nikkei Asia