កាលពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅក្រុមហ៊ុន Microsoft បានប្រកាសបិទដំណើរការទាំងស្រុងទៅលើកម្មវិធីរុករក Internet Explorer របស់ខ្លួន។

ដើម្បីជាការអបអរនៃការបិទដំណើរការ Internet Explorer ក្រុមហ៊ុនជាគូប្រជែង Firefox បានផ្ញើនំ Cake មួយទៅអោយខាង Microsoft។ ក្រោយមក Microsoft ក៏បានបង្ហោះសារមួយតបទៅវិញថា “អរគុណសម្រាប់នំខេកដ៏ស្រស់ស្អាត យើងចូលចិត្តប្រពៃណីនៃការផ្ញើនំខេកទៅក្រុម Browser team នៅក្នុងព្រឹត្តិការណ៍សំខាន់ៗណាមួយ”។

គួរបញ្ជាក់ផងដែរថា ការផ្ញើនំ Cake ទៅកាន់ក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងៗ វាជាប្រពៃណីជាងមួយទសវត្សរ៍មកហើយ ដោយការផ្ញើនំ Cake នេះ​ គឺមិនគិតអំពីនៅក្នុងឱកាសណាឡើយ មិនថាក្រុមហ៊ុននោះបិទ ឬបញ្ចេញកម្មវិធីថ្មីនោះទេ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjk6xWikZe_5p9Des3RjQLO74zH4aub6BVDloxInWbXyNgI5EnLhbnd28K4B59Hdj2rppHGXwK9fDUnKdAZPBeWRlkCCy_w6uNZlRsYxWP0pmOqH44CH4S1asLXIcgaPwONGwxX_5x0cVTbmmY6uITmXvbyu3DdBTw8TmKNfeeXyg2i5XKLIDUpAvCO/s876/62ce6b3f91446_1657695000_large.png

ប្រភព: HowToGeek