ក្រសួងសាធារណការ និងដឹកជញ្ជូន ប្រកាសសម្រេចឱ្យក្រុមហ៊ុនស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បិទមិនឱ្យយានយន្តគ្រប់ប្រភេទដែលគ្មានភារកិច្ចចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុទៀតឡើយ ក្រោយពេលកើតមានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់។

ដូច្នេះហើយ ដើម្បីជៀសវាងការរំខានដល់ដំណើរការ សាងសង់បញ្ចប់គម្រោងទាន់តាមពេលវេលាដែលបានគ្រោងទុក និងជៀសវាងការបង្កគ្រោះថ្នាក់ក្នុងការ ធ្វើដំណើរ ក្រសួងសាធារណការ បានសម្រេចឱ្យក្រុមហ៊ុនសាងសង់បិទគ្រប់ច្រកចេញ-ចូល ដោយមិនអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទ ចូលប្រើប្រាស់ផ្លូវល្បឿនលឿន ក្រៅពីយានយន្តដែលបម្រើ ការងារឱ្យគម្រោង និងយានយន្តមានតម្រូវការចាំបាច់ដែលមានការអនុញ្ញាត ចាប់ពីពេលជូនដំណឹងនេះតទៅ៕May be an image of text