កាហ្វេ គឺជាភេសជ្ជសៈដ៏ពេញនិយមមួយប្រភេទ ដែលមានជាតិកាហ្វេរអ៊ីនក្នុងការជួយដាស់ស្មារតីឲ្យមានភាពស្វាហាប់ក្នុងការបំពេញការងារពេញមួយថ្ងៃ ដែលពេលខ្លះធ្វើឲ្យមនុស្សមួយចំនួនមិនអាចខ្វះវាបានឡើយនៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ។ ដូចនេះហើយប្រសិនជាអ្នកទទួលទានវាមិនបានត្រឹមត្រូវទេនោះ វានឹងផ្ដល់នូវផលវិបាកជាច្រើនចំពោះសុខភាព ទើបជាហេតុធ្វើឲ្យមានការហាមឃាត់ចំពោះកុមារ និងស្រ្ដីមានផ្ទៃពោះ ក្នុងការទទួលទាន។
ប្រសិនជាអ្នកមិនអាចបញ្ឈប់ការទទួលទានកាហ្វេបានទេនោះ តើគួរធ្វើបែបណាក្នុងការកាត់បន្ថយវា ?

ខាងក្រោមនេះគឺជានតិចនិចខ្លះៗក្នុងការកាត់បន្ថយកការទទួលទានកាហ្វេ ៖
– កាត់បន្ថយបរិមាណកាហ្វេដែលអ្នកធ្លាប់ទទួលទានបន្តិចម្តងៗ ដូចជាកាត់បន្ថយចំនួនពែងដែលអ្នកធ្លាប់ទទួលទានជាដើម
– កាត់បន្ថយចំនួនថ្ងៃនៃការទទួលទាន ដូចជាការធ្លាប់ទទួលទានជារៀងរាល់ថ្ងៃ កាត់បន្ថយមកត្រឹម 4-5 ថ្ងៃក្នុងមួយសប្តាហ៍
– ស្វែងរកភេសជ្ជៈផ្សេងទៀតដែលអាចផ្តល់ភាពស្រស់ស្រាយ ដើម្បីជំនួសការផឹកកាហ្វេ
– សម្រាកឱ្យបានគ្រប់គ្រាន់ មនុស្សជាច្រើនជ្រើសរើសការទទួលទានកាហ្វេ ព្រោះតែពួកគេតែងតែងងុយគេងពេលភ្ញាក់ពីដំណេកនៅពេលព្រឹក
– ធ្វើលំហាត់ប្រាណ ការលំហាត់ប្រាណនឹងអនុញ្ញាតឱ្យរាងកាយបញ្ចេញអរម៉ូន adrenaline ក្នុងការជួយឱ្យរាងកាយកាន់តែសកម្ម និងស្រស់ស្រាយដោយមិនចាំបាច់ទទួលទានកាហ្វេជាជំនួយ
– ទទួលទានអាហារពេលព្រឹក ព្រោះកាហ្វេមួយពែងមិនត្រូវបានគេចាត់ទុកជាអាហារពេលព្រឹកនោះទេ ដូច្នេះអ្នកគួរតែទទួលទានអាហារពេលព្រឹកឲ្យបានត្រឹមត្រូវ
– ធ្វើសកម្មភាពដែលសម្រាកខួរក្បាលដូចជាការមើលកុន ស្តាប់តន្ត្រី អានសៀវភៅ និងដើរលេងជាដើម
– ក្រៅពីកាហ្វេ ក៏មានភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនមួយចំនួនទៀតដូចជា កាកាវ តែ ភេសជ្ជៈប៉ូវកម្លាំងជាដើម ដូច្នេះអ្នកគួរតែកំណត់បរិមាណនៃភេសជ្ជៈទាំងនេះឲ្យបានសមស្របនិងត្រឹមត្រូវ៕10 healthy reasons to drink coffee | One Medical