ការមកវដ្ដរដូវរបស់ស្រ្ដី គឺជារឿងដ៏សំខាន់មួយសម្រាប់ស្រ្ដីគ្រប់រូបក្នុងការមើលថែរក្សារាងកាយ។ ដែលជាទូទៅ នៅពេលដែលមករដូវ ស្រ្ដីទាំងអស់តែងតែមានការថែរក្សាខ្លួនយ៉ាងល្អ ទាំងការអនាម័យរាងកាយ ក៏ដូចជាអាហារ និងផ្លែឈើដែលសម្បូរទៅដោយសារធាតុចិញ្ចឹម និងវីតាមីនជាច្រើនសម្រាប់ផ្ដល់ឲ្យរាងកាយ ក៏ដូចជាជំនួយទៅដល់សម្រស់របស់ពួកគេផងដែរ ។ ប៉ុន្តែក្នុងនោះ ក៏ត្រូវបានគេហាមឃាត់ចំពោះផ្លែឈើមួយចំនួនផងដែរ ដោយគេជឿថាវាអាចបង្កជាគ្រោះថ្នាក់មួយចំនួនចំពោះស្រ្ដីក្នុងថ្ងៃមកនៃរដ្តរដូវរបស់ពួកគេ ។
ខាងក្រោមនេះគឺជាផ្លែឈើទាំង៥ប្រភេទ ដែលត្រូវបានគេហាមឃាត់ចំពោះស្រ្ដីពេលមករដូវក្នុងការទទួលទាន ៖

– ផ្លែចេក

យោងតាមឱសថបូព៌ាបានឲ្យដឹងថា ចេកគឺជាផ្លែឈើមួយប្រភេទដែលមានផ្ទុកនូវសារធាតុចិញ្ចឹមជាច្រើន ព្រមទាំងមានលក្ខណៈសម្បត្តិធ្វើឲ្យរាងកាយត្រជាក់ ។ តែទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកទទួលទានផ្លែចេកអំឡុងពេលមករដូវ នោះវាមិនល្អសម្រាប់សុខភាពរបស់អ្នកឡើយ ព្រោះវាអាចធ្វើឲ្យឈាមស្ទះក្នុងស្បូន មិនអាចបង្ហូរចេញក្រៅបាន ជាហេតុធ្វើឲ្យចុកពោះ។

– ផ្លែត្រលប់

ផ្លែត្រលប់ ក៏ជាផ្លែឈើដែលស្រ្ដីគួរជៀសវាងក្នុងអំឡុងពេលមករដូវផងដែរ ។ ដោយសារនៅក្នុងផ្លែត្រលប់មានផ្ទុកនូវសារធាតុ tannins ច្រើន ដែលធ្វើឲ្យរារាំងការស្រូបយកជាតិដែករបស់រាងកាយ ដែលជាហេតុធ្វើឱ្យកង្វះជាតិដែក និងបង្កើនភាពស្លេកស្លាំងកាន់តែធ្ងន់ធ្ងរ។ លើសពីនេះផ្លែត្រលប់ ក៏ជាផ្លែឈើម្យ៉ាងដែរបង្កើនខ្យល់ត្រជាក់ មិនល្អសម្រាប់ដំណើរការនៃការបញ្ចេញឈាមកខ្វក់ចេញពីរាងកាយផងដែរ ។

– ផ្លែស្រកានាគ

យោងតាមអ្នកជំនាញបានបង្ហាញឲ្យដឹងថា ផ្លែស្រកានាគមិថាពណ៌ក្រហម ឬសនោះទេ ស្រ្ដីទាំងអស់មិនគួរទទួលទានវាក្នុងពេលមកវដ្ដរដូវនោះទេ។ ដោយសារតែផ្លែស្រកានាគ មានលក្ខណៈសម្បត្តិត្រជាក់ ដែលអាចធ្វើឱ្យការឈឺចាប់ពេលមករដូវកាន់តែធ្ងន់ធ្ងរ។ ជាងនេះទៅទៀត ការទទួលទានផ្លែស្រកានាគក្នុងអំឡុងពេលមករដូវ ក៏អាចធ្វើឲ្យមានប៉ះពាល់ដល់ដំណើរការរំលាយអាហារ ដែលមិនល្អសម្រាប់ក្រពះនោះទេ។

– ផ្លែឪឡឹក

ផ្លែឪឡឹក ក៏ជាផ្លែឈើដែលផ្ដល់នូវសារធាតុត្រជាក់ចំពោះរាងកាយផងដែរ។ ដូច្នេះហើយផ្លែឪឡឹកត្រូវបានគេហាមឃាត់ក្នុងការទទួលទានចំពោះស្រ្ដីអំឡុងពេលមករដូវ ព្រោះវាអាចធ្វើឲ្យស្ទះឬកកឈាម និងបណ្ដាលឲ្យចុកពោះជាដើម ។

– ផ្លែព្រូន
ផ្លែព្រូនក៏ជាផ្លែឈើមួយប្រភេទដែលស្ត្រីមិនគួរទទួលទានក្នុងពេលមករដូវផងដែរ។ ថ្វីត្បិតតែផ្លែឈើនេះ ជាធម្មតាល្អសម្រាប់រាងកាយ ប៉ុន្តែវាមានរសជាតិជូរ ដូច្នេះហើយ វាត្រូវបានហាមឃាត់ក្នុងការទទួលទានចំពោះស្រ្ដីអំឡុងពេលមកវដ្តរដូវ ព្រោះវាអាចបណ្តាលឱ្យវដ្ដរដូវមកមិនទៀងទាត់។
ជាមួយគ្នានេអវាក៏អាចបណ្ដាលឲ្យកើតមាននូវរោគសញ្ញាមិនស្រួលខ្លួនមួយចំនួន រួមទាំងការឈឺពោះកាន់តែធ្ងន់ធ្ងរផងដែរ៕6 Foods To Eat For A Painless Period – The Daily Crisp