​ខេត្តកំពង់ស្ពឺ៖ យោងតាមព័ត៌មានបឋមបានឲ្យដឹងថា មានករណីគ្រោះថ្នាក់​ចរាចរណ៍​មួយកេីតឡេីងនៅលេីផ្លូវល្បឿនលឿន​ ភ្នំពេញ​ -ខេត្ត​ព្រះសីហ​នុ​ រវាង​រថយន្តAlphard ពណ៌ខ្មៅ Hybrid ស្លាកលេខភ្នំពេញ2BO7666 និង​ រថយន្ត​ Alphard ពណ៌ស ស្លាកលេខព្រះសីហនុ9666។

ហេតុការណ៌នេះបានកើតឡើងនាវេលានម៉ោង១៣នឹង៤៥នាទី ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ នៅចំនុចចន្លោះ​គីឡូម៉ែត្រ​លេខ​ ៦៦-៦៧​ ស្រុកភ្នំស្រួច​ ខេត្តកំពង់ស្ពឹ។

បើតាមការបញ្ជាក់ពីភ្នាក់ងារព័ត៌មាន «KBN» ករណីគ្រោះថ្នាក់​ចរាចរណ៍ខាងលើបានបង្កឲ្យមានការខូចខាតឡានទាំងសងខាងយ៉ាងធ្ងន់ធ្ងរ ខណៈមានមនុស្សរបួស ប៉ុន្តែពុំមានអ្នកណាស្លាប់ឡើយ ៕