កាលពីប៉ុន្មានខែកន្លងទៅ Elon Musk បានជះលុយ ៤៤ពាន់លានដុល្លារ ទិញយកបណ្តាញសង្គម Twitter ដោយបានក្លាយជាប្រធានក្រុមប្រឹក្សាពិបាលនៃក្រុមហ៊ុននេះ។

ក្រោយមកនៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២២ អ្វីៗត្រូវបានគេរំពឹងថាចប់សព្វគ្រប់ហើយ ដោយ Twitter បានយល់ព្រមសំណើ ៤៤ពាន់លានដុល្លារ លក់ភាគហ៊ុនទៅអោយ Elon Musk ក៏ប៉ុន្តែអ្វីៗក៏បានស្ងប់ស្ងាត់ទៅវិញ ក្រោយពី Musk មិនព្រមចូលរួមជួបបុគ្គលិកនៅថ្ងៃធ្វើការដំបូង។Elon Musk terminates $44 bln Twitter deal - BusinessToday

លុះដល់ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២២ Elon Musk បានផ្ញើសារទៅកាន់ភ្នាក់ងារ Twitter ថាលោកមានគម្រោងបញ្ចប់កិច្ចព្រមព្រៀងទិញ Twitter ជាផ្លូវការ ដោយអះអាងថាបណ្តាញសង្គមនេះ បានបំពានលើកិច្ចព្រមព្រៀងទិញលក់នេះ។ តែយ៉ាងណាមិញខាង Twitter មិនទាន់ធ្វើការឆ្លើយតបទៅនឹងសំណើរបស់ Elon Musk នៅឡើយនោះទេ។

គួរបញ្ជាក់ផងដែរថា Elon Musk ធ្លាប់ប្រកាសម្តងរួខមកហើយថា ​លោកនឹងមិនទិញ Twitter នោះទេ ប្រសិនបើទំនាក់ទំនងសង្គមនេះមានគណនីខ្មោច(Bot) លើសពី៥ភាគរយWhy is Elon Musk really putting his Twitter deal 'on hold'? | Financial  Times

ប្រភព: The Verge