រដ្ឋធានីគៀវ៖ ក្រោយពេលតំបន់លូហានស្ក៍ (Luhansk) បានធ្លាក់ទៅក្រោមការគ្រប់គ្រងរបស់កម្លាំងទាហានរុស្ស៊ី ហើយកំពុងបន្ដវាយកាន់កាប់តំបន់ផ្សេងៗទៀតនោះ អ៊ុយក្រែន បានស្នើសុំគ្រឿងយុទ្ធោបករណ៍ពីសម្ពន្ធមិត្តរបស់ខ្លួ សម្រាប់ប្រើប្រាស់តាមតម្រូវការជាក់ស្ដែង នៅលើសមរភូមិ នៅក្នុងការទប់ទល់នឹងកម្លាំងយោធារបស់ក្រុងមូស្គូ។

សារព័ត៌មាន CNA បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសៅរ៍ ទី៩ ខែកក្កដា ថា អ៊ុយក្រែន កាលពីថ្ងៃសុក្រ បានជំរុញឲ្យសម្ពន្ធមិត្តរបស់ខ្លួន ត្រូវតែបញ្ជូនគ្រឿងសព្វាវុធឲ្យកាន់តែច្រើនឡើងបន្ថែមទៀត ខណៈកម្លាំងការពារទឹកដីរបស់ខ្លួន បានពន្យឺតដល់កម្លាំងយោធារុស្ស៊ី វាយរុលទៅមុខ ឆ្លងកាត់តំបន់ដូនបាស (Donbas) ស្ថិតនៅភាគខាងកើត ប្រទេស។ ការទាមទាររបស់ក្រុងគៀវ បានកើតឡើង ចំពេលក្រុងម៉ូស្គូ បានព្រមានដល់បណ្ដាប្រទេសលោកខាងលិច អំពីផលវិបាកនានា សម្រាប់ការសងសឹក ជុំវិញការប្រឆាំងនឹងការឈ្លានពានរបស់ខ្លួន នៅក្នុងប្រទេសអ៊ុយក្រែន។Amid 'massive' cyberattack on Ukraine, US warns of Russian invasion within  48 hours | The Times of Israel

ជាមួយនឹងការបង្ហាញសញ្ញាថា វិមានក្រឹមឡាំង មិនមានអារម្មណ៍សម្របសម្រួលនោះ លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី បានបញ្ជាក់ថា ការបន្តប្រើប្រាស់ទណ្ឌកម្មប្រឆាំងនឹងក្រុងមូស្គ ក៏ជាការប្រថុយប្រថាននឹងការបង្កឱ្យតម្លៃថាមពល កើនឡើងយ៉ាងខ្លាំងបំផុត។

លោក ស៊ើរជេ ឡាវរ៉ូវ (Segei Lavrov) រដ្ឋមន្រ្ដីក្រសួងការបរទេសរុស្ស៊ី បានប៉ះទង្គិចជាមួយសមភាគីលោកខាងលិច នៅក្នុងកិច្ចប្រជុំ G-20 ជាកន្លែងដែលពួកគេបានជំរុញឱ្យរុស្ស៊ី អនុញ្ញាតឱ្យក្រុងគៀវ (Kyiv) ដឹកជញ្ជូនគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន នាំទៅផ្គត់ផ្គង់ដល់ពិភពលោក ដែលកំពុងតែប្រឈមមុខនឹងគ្រោះអត់ឃ្លាន។

ទន្ទឹមនឹងនេះ បេសកជនរបស់ក្រុងមូស្គូ ប្រចាំនៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស បានផ្តល់ការរំពឹងទុកតិចតួច អំពីការដកកងទ័ព ចេញពីផ្នែកខ្លះ នៃប្រទេសអ៊ុយក្រែន ក្រោមការគ្រប់គ្រងរបស់រុស្ស៊ី។ លោក អេនដ្រេ ខេលីន (Andrei Kelin) ឯកអគ្គរដ្ឋទូតរុស្ស៊ី បានប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា កម្លាំងទាហានរុស្ស៊ី នឹងដណ្ដើមកាន់កាប់ផ្នែកនៅសេសសល់ នៃតំបន់ដូនបាស (Donbas) ហើយទំនងជាមិនដក ចេញពីដីឆ្លងកាត់ឆ្នេរសមុទ្រ ភាគខាងត្បូងនោះទេ។Ukraine setting up mechanism to receive compensation from Russia for damage  in war

ដោយឡែក មន្រ្ដីអ៊ុយក្រែន បានអះអាងថា នៅក្នុងសមរភូមិដុនបាស គឺរុស្ស៊ីបានទម្លាក់គ្រាប់បែក មកលើទីក្រុង និង ភូមិជាច្រើន នៅក្នុងគោលបំណង វាយដណ្ដើមកាន់កាប់ទឹកដីរបស់អ៊ុយក្រែន បន្ថែមទៀត។ ស្ថិតក្នុងស្ថានភាពបែបនេះ អ៊ុយក្រែន ពិតជាមានតម្រូវការអាវុធទំនើបៗរបស់លោកខាងលិច ដើម្បីពង្រឹងនូវកិច្ចការពាររបស់ខ្លួន។

លោក អូឡែកស៊ីយ ដានីឡូវ (Oleksiy Danilov) លេខាធិការក្រុមប្រឹក្សាសន្តិសុខ និង ការពារជាតិ បានអះអាងថា អ៊ុយក្រែន នៅតែខ្វះខាតអាវុធទំនើបៗ ផ្គត់ផ្គង់ ពីលោកខាងលិច ហើយទាហានត្រូវការពេលវេលា ដើម្បីសម្របខ្លួនទៅនឹងការប្រើប្រាស់អាវុធទាំងនោះផងដែរ។ ការផ្គត់ផ្គង់អាវុធទំនើបៗ មកពីលោកខាងលិច នឹងជួយឲ្យអ៊ុយក្រែន មានសមត្ថភាពគ្រប់គ្រាន់ ទប់ទល់នឹងកម្លាំងទាហានរបស់រុស្ស៊ី៕