អតីតនាយករដ្ឋមន្រ្ដីជប៉ុន លោក ស៊ិនហ្ស៊ូ អាបេ  បានទទួលមរណភាពនៅក្នុងករណីបាញ់ប្រហារមួយនៅថ្ងៃទី ៨ ខែកក្កដា ដោយឃាតករបានប្រើប្រាស់ប្រភេទអាវុធ 3D Printing។May be an image of 3 people and people standing

ជនសង្ស័យដែលបានបាញ់ប្រហារនេះមានឈ្មោះថា Tetsuya Yamagami មានវ័យ៤១ ធ្លាប់ជាទាហានជើងទឹករបស់ប្រទេសជប៉ុន។ បើយោងទៅតាមការចេញផ្សាយរបស់គេហទំព័រ Bloomberg បានឱ្យដឹងថា ប្រទេសជប៉ុនមានច្បាប់គ្រប់គ្រងតឹងរឹងខ្លាំងមែនទែនចំពោះការប្រើប្រាស់កាំភ្លើង អ្នកដែលមានសិទ្ធប្រើ លុះត្រាតែត្រូវឆ្លងកាត់ការត្រួចពិនិត្យតឹងតែងខ្លាំងណាស់។

គួរបញ្ជាក់ផងដែរថា នេះគ្រាន់តែជាការសន្និដ្ឋានតាមរយៈរបាយការណ៍ដំបូងតែប៉ុណ្ណោះ ជុំវិញព័ត៌មានជាក់លាក់ជាងនេះទៀត ខាងយើងខ្ញុំនឹងជម្រាបតាមក្រោយជាបន្តទៀត៕No photo description available.

ប្រភព: Fossbytes