ភ្នំពេញ៖ បុរសម្នាក់បេីករថយន្ត​ ម៉េកសឺដេស G63 តម្លៃជិត១លានដុល្លារ ពាក់ស្លាកលេខកម្ពុជា​ HL.800 បានរ៉ចង្កូតបុកប្រលះម៉ូតូ១គ្រឿង ពីក្រោយបណ្ដាលអោយប្ដីប្រពន្ធពីរនាក់ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ហើយរថយន្ដមិនទាន់អស់ល្បឿនក៏ជ្រុលបុករបងការដ្ធាន នឹងរថយន្ដដឹកទំនិញមួយគ្រឿងទៀតដែរចតចោលរងការខូចខាតយ៉ាងដំណំ។​

ហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៌បានកើតឡើងស្ថិត​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៦A សង្កាត់​បាក់ខែង​ ខណ្ឌ​ជ្រោយ​ចង្វារ​ រាជធានី​ភ្នំពេញ​ វេលា​ម៉ោង​ជាង១២រំលង​អាធ្រាត្រ​ឈានចូលថ្ងៃទី​០៩​ ខែកក្កដា​ ឆ្នាំ​២០២២។

ក្រោយពីហេតុការណ៌គ្រោះថ្នាក់ចរាចរណ៌ដល់សង្វេគបានកើតឡើងហើយនោះ យើងបានឃើញកូនៗជនរងគ្រោះចំនួន៣នាក់ បានជិះផាសអេបមកទីតាំងកន្លែងកើតហេតុដោយម្នាក់ៗ បានស្រែកទ្រហោរយំយ៉ាងគួរឲ្យស្រណោះ ខណៈពួកគេបានអះអាងថា ពួកគេគ្មានសូម្បីតែផ្ទះសម្រាប់ទីជម្រកជ្រកកោន មិនត្រឹមតែប៉ុណ្ណោះពួកគេទាំង៣ បានលើកដៃសំពះអង្វរមហាជនមេត្តាជួយពួកគេផង ខណៈខ្លួនគ្មានប្រាក់ដឹកសពឪពុក ម្ដាយ យកទៅធ្វើបុណ្យតាមប្រពៃឡើយ។

បើតាមការស្រាវជ្រាវរបស់ភ្នាក់ងារព័ត៌មាន «KBN» បានឲ្យដឹងថា រថយន្ត​ស៊េរីទំនើប Mercedes Brabus តម្លៃជិត១លានដុល្លារ នោះគឺមានតែពីរគត់ក្នុងស្រុក គឺព័ណ៌ខ្មៅ នឹងព័ណ៌សរ​ ខណៈរថយន្ដទាំង២នេះ គឺជាកម្មសិទ្ធរបស់ម្ចាស់តែមួយប៉ុណ្ណោះ។

យ៉ាងណាមិញភ្លាមៗនោះសមត្ថកិច្ចក៏បានចុះមកទីតាំងកន្លែងកើតហេតុដើម្បីធ្វើការវាស់វែង រង់ចាំការដោះស្រាយតាមនីតិវិធីច្បាប់ ៕