រាជធានីភ្នំពេញ៖ មហាជនច្បាស់ជាបានជ្រាបរួចមកហើយ អំពីទំនាក់ទំនងប្ដី ប្រពន្ធអ្នកនាងពេជ្រ សូលីកា ដោយស្វាមីទើបតែបានផុសនូវ Story ក្នុង Instagram ផ្ទាល់ខ្លួន ដែលបានប្រកាលជាផ្លូវការថាខ្លួន បានចែកផ្លូវគ្នាជាមួយនឹង អតីតភរិកយា ពេជ្រ សូលីកា ហើយ អ្នកទាំងពីរនៅតែបន្តធ្វើជាឪពុកម្ដាយកូនប្រុស តែរាប់គ្នាធ្វើជាមិត្តភ័ក្តិនឹងគ្នារហូតទៅ។ ស្រាប់តែអ្នកនាង សូលីកា​ ក៏បានបង្ហោះសារ ពោលទៅកាន់កូនប្រុសយ៉ាងកំសត់ផងដែរ។

ទាក់ទងនឹងបញ្ហានេះផងដែរ អ្នកនាង សូលីកា ក្រោយអតីតស្វាមីបានបង្ហោះសារ ប្រកាសឱ្យមហាជនបានជ្រាបពីទំនាក់ទំនងនៃការចែកផ្លូវគ្នា ដែលបន្សល់ទុកនូវកូនប្រុសជាចំណងដៃរបស់ពួកគេទាំងពីររួចហើយនោះ ស្រាប់តែអ្នកនាងបានបង្ហោះសារចូលទៅក្នុងបណ្ដាញសង្គមគណនី Story ក្នុង Instagram ផ្ទាល់ខ្លួនយ៉ាងកំសត់ដូចគ្នា ដោយពោលពាក្យទៅកាន់កូនប្រុសថា៖

“ខ្ញុំនឹងបង្រៀនកូនប្រុសរបស់ខ្ញុំឱ្យចេះស្គាល់ពីការឱ្យតម្លៃមនុស្សនៅជុំវិញខ្លួនឱ្យបានច្រើន រៀនកុំកុហក កុំក្បត់ កុំអាត្មានិយម កុំអំនួតលើខ្លួនឯង កុំបោកប្រាស់កុំធ្វើបាបចិត្តគេ កុំនិយាយជាន់មនុស្សដែលខ្លួនឯងស្រឡាញ់ កុំចង់មានបានលើសពីសមត្ថភាពរបស់ខ្លួន កុំរៀនល្បិចកល កុំហឺហានឹងរបស់ក្លែងក្លាយ កុំងប់ងុលនឹងរបស់ដែលខ្លួនបានប្រឌិត កុំរៀនសម្ដែងក្នុងឆាកជីវិតពិត រៀនទទួលកំហុសដែលខ្លួនបានធ្វើ រៀនយល់ពីចិត្តគេ សំខាន់ជាងគេនោះគឺភាពស្មោះត្រង់ មិនក្បត់ផិត និងការឱ្យតម្លៃមនុស្ស។”

ក្រោយពីមហាជនបានឃើញសារដែលបានបង្ហាញពីអារម្មណ៍ឈឺចាប់បែបនេះហើយ គ្រប់គ្នាពិតជាមានការអាណិតអាសូរ ក៏ដូចជាយល់ចិត្តរបស់នាងច្បាស់ពីការបែកបាក់ជាមួយនឹងស្វាមី ព្រមទាំង អ្នកអ្នកគាំទ្រមួយចំនួនក៏បានលើកទឹកចិត្តឱ្យនាងរឹងមាំឡើងមកវិញផងដែរ៕