កម្មវិធី​ សង្វៀន​គុន​ខ្មែរ​ជើងឯក​ពិភពលោក​ (World Fight) នឹងមកដល់នៅក្នុងថ្ងៃនេះ ដោយអ្នកគាំទ្រកំពុងទន្ទឹងរងចាំការបង្ហាញសមត្ថភាពពីកីឡាករលំដាប់ពិភពលោក ប៊ូខាវ។

ទន្ទឹមគ្នានេះនឹងគូប៊ូខាវ ប៉ះជាមួយកីឡាករសញ្ជាតិប៊ែលឡារុស Dmitry Varats នោះ ក៏មានគូកម្ពុជាចំនួន៤គូទៀតផងដែរ ដោយមានការចូលរួមពីកីឡាករម៉ឺន មេឃា, បឺត សង្ឃឹម, កាន់ ម៉េងហុង និង ទូច ចន្ទវត្តីផងដែរ។  សម្រាប់កីឡាករកម្ពុជាទាំង៤រូបនេះ នឹងត្រូវធ្វើការប្រកួតជាមួយកីឡាករបរទេសទាំងអស់។

គួរបញ្ជាក់ផងដែរថា កម្មវិធី​ប្រដាល់​ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន PTT  Cambodia និង​គោ​ជល់​ នេះ​នឹង​ចាប់ផ្ដើម​ប្រកួត​សប្ដាហ៍​ទី១​ របស់​ខ្លួន​នៅ​ថ្ងៃ​ទី៦​ ខែ​កក្កដា​ ឆ្នាំ​២០២២​ នៅ​ពហុ​កីឡដ្ឋាន​មរតកតេជោ។​ កម្មវិធី​នឹង​ចាប់​ផ្ដើម​ពី​ម៉ោង​ ៥ល្ងាច​តទៅ​ និង​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍​បាយ័ន៕​May be an image of 7 people and people standing