ប្រទេសចិន៖ មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងក្រោយពីអ្នកធ្វើដំណើរតាមផ្លូវបានប្រទះឃើញនូវសត្វពស់ថ្លាន់ពណ៌លឿងមួយក្បាលយ៉ាងធំ និងបានតោងជាប់ជាមួយឡានអ្នកធ្វើដំណើរម្នាក់។

ក្នុងហេតុការណ៍គួរឱ្យចាប់អារម្មណ៍នេះផងដែរ បានកើតឡើងនៅក្នុងប្រទេសចិន បន្ទាប់ពីមានការបង្ហោះនូវរូបភាពគួរឱ្យព្រឺក្បាល បន្ទាប់ពីមានអ្នកធ្វើដំណើរជាច្រើននាក់បានប្រទះឃើញនូវ សត្វពស់ថ្លាន់ពណ៌លឿងមួយក្បាលយ៉ាងធំ តោងជាប់ដំបូលឡានអ្នកធ្វើដំណើរម្នាក់ដោយមិនដឹងខ្លួន ហេតុការណ៍មួយនេះបានបង្កជាការភ្ញាក់ផ្អើលជាខ្លាំងសម្រាប់អ្នកធ្វើដំណើរលើផ្លូវតែមួយដែលបានឃើញពស់មួយក្បាលនេះ។ ទោះជាយ៉ាងណា បន្ទាប់ពីបានធ្វើការបង្ហោះជាសារធារណៈបែបនេះហើយ ក៏មាននូវការបញ្ចេញមតិជាច្រើនទាក់ទងនឹងបញ្ហានេះ ថា ពស់ថ្លាន់ដ៏ធំមួយក្បាលនេះអាចជាពស់ចិញ្ចឹម ហើយម្ចាស់របស់វាប្រហែលជាម្ចាស់ឡានកំពុងតែបើកបរនោះជាក់ជាមិនខាន ព្រោះមួយសន្ទុះក្រោយមកគេបានឃើញម្ចាស់ឡាននោះបើកកញ្ចក់ឱ្យសត្វពោះនោះវាចូលខាងក្នុង។ ក្នុងនោះមូលហេតុដែលវានៅលើដំបូលឡានអាចថាម្ចាស់ចតឡានទុក ហើយសត្វចិញ្ចឹមមួយនេះក៏បានវាឡើងលើឡាន រួចពេលចេញធ្វើដំណើរក៏មិនបានដឹងខ្លួនថាពស់នៅលើឡាន។

ជាមួយគ្នានោះផងដែរ ក៏មានអ្នកបានបញ្ចេញមតិថា បញ្ហានេះវាជារឿងគ្រោះថ្នាក់ និងមិនគួរមើលរំលងនោះទេសម្រាប់អ្នកចិញ្ចឹមពស់ ព្រោះហេតុការណ៍នេះបានឃើញនៅពេលថ្ងៃ តែប្រសិនបើឃើញនូវពេលយប់ វាអាចជាបញ្ហាសម្រាប់អ្នកធ្វើសំណើរនៅលើផ្លូវជាមួយគ្នា អាចគិតថាវា ជាពស់ដែលមានគ្រោះថ្នាក់ក៏អាចថាបាន៕ ប្រភព៖ Kapook