ស្តេចអ្នកប្រដាល់លំដាប់របស់ប្រទេសថៃ ប៊ូខាវ បាណធ្វើដំណើរមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី ៦ ខែកក្កដា ខាងមុខនេះ។May be an image of 5 people and people standing

ប៊ូខាវ បាន​ប្ដេជ្ញា​ចិត្ត​ប្រឹងប្រែង​ប្រកួត​ឲ្យ​អស់​ពី​សមត្ថភាព​មិន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ខក​បំណង​ឡើយ​ បើទោះបីជាខ្លួនខកខានឡើងប្រដាល់៣ឆ្នាំរួចមកក៏ដោយ។  ស្តេចប្រដាល់ថៃរូបនេះ ក៏បានសង្កត់ធ្ងន់ថា “កម្មវិធី​ សង្វៀន​គុន​ខ្មែរ​ជើងឯក​ពិភពលោក​ (World Fight)​ បានធ្វើអោយរូបចាប់អារម្មណ៍ខ្លាំង ដែលធ្វើអោយលោកទប់ចិត្តមិនបាន ក៏មកចូលរួមតែម្តង។

គួរបញ្ជាក់ផងដែរថា កម្មវិធី​ប្រដាល់​ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន PTT  Cambodia និង​គោ​ជល់​ នេះ​នឹង​ចាប់ផ្ដើម​ប្រកួត​សប្ដាហ៍​ទី១​ របស់​ខ្លួន​នៅ​ថ្ងៃ​ទី៦​ ខែ​កក្កដា​ ឆ្នាំ​២០២២​ នៅ​ពហុ​កីឡដ្ឋាន​មរតកតេជោ។​ កម្មវិធី​នឹង​ចាប់​ផ្ដើម​ពី​ម៉ោង​ ៥ល្ងាច​តទៅ​ និង​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍​បាយ័ន៕​May be an image of 2 people, people standing and indoor