មនុស្សជាច្រើនប្រាកដជាធ្លាប់បានដឹងកន្លងមកហើយនូវជំងឺមួយចំនួនដែលទាក់ទងទៅនឹងផ្លូវអារម្មណ៍ដូចជាជំងឺបាក់ទឹកចិត្តជាដើម ។ ប៉ុន្តែបើនិយាយអំពីជំងឺមួយប្រភេទនេះដែលត្រូវបានគេហៅថា ជំងឺភ័យស្លន់ស្លោរ ប្រហែលជាមិនសូវមានអ្នកដឹងនឹងស្គាល់ប៉ុន្មាននោះទេ ។

បើយោងទៅតាមលោកវេជ្ជបណ្ឌិត Mee Fah ដែលជាវេជ្ជបណ្ឌិតមកពីសមាគមចិត្តសាស្រ្តនៃប្រទេសថៃ បានមានប្រសាសន៍ថា ជំងឺភ័យស្លន់ស្លោ គឺជាជំងឺថប់បារម្ភមួយប្រភេទ ដែលតែងតែមានការវាយប្រហារភ្លាមៗនៃការភ័យស្លន់ស្លោ ឬការភ័យខ្លាចចំពោះអ្នកជំងឺ។ ដោយមនុស្សដែលជួបប្រទះនូវជំងឺនេះតែងតែមានការថប់បារម្ភ និងភ័យស្លន់ស្លោនៅពេលណាមួយ ដែលជាហេតុបង្កឲ្យអ្នកជម្ងឹជួបប្រទះនូវស្ថានភាពស្ត្រេស និងគ្រោះថ្នាក់ធ្ងន់ធ្ងរ ។This is What a Panic Attack Feels Like

បន្ថែមពីនេះជំងឺភ័យស្លន់ស្លោ ត្រូវបានគេសម្គាល់តាមរយៈអាការៈដូចជា មានការភ័យរន្ធត់ភ្លាមៗដែលមិនអាចប៉ាន់ស្មាន និងបង្ហាញនូវសញ្ញាឬអាការៈណាមួយឲ្យបានដឹងមុនឡើយ ។ ដោយនៅពេលអាការៈកើតមានឡើង អ្នកជំងឺតែងតែមានអារម្មណ៍មិនអាចទ្រាំទ្របាន ដោយចង់ចាកចេញពីចំណុចនោះភ្លាមៗ រួមជាមួយការព្រួយបារម្ភថាគ្មាននរណាម្នាក់អាចជួយខ្លួនបាន ឬនៅកន្លែងដែលអ្នកមិនអាចគេចចេញបានដូចជា កំពុងធ្វើដំណើរតាមផ្លូវ នៅលើយន្តហោះ នៅលើទីខ្ពស់មិនអាចចុះចតបាន ឬរថយន្តជាប់គាំងនៅលើផ្លូវល្បឿនលឿន ជាដើម ។

ក្នុងករណីខ្លះ ប្រសិនបើមិនបានទទួលការព្យាបាល អ្នកជំងឺអាចកើតមាននូវរោគសញ្ញាមួយចំនួនដូចជា ការញ័រទ្រូង , បេះដូងលោតញាប់ខុសធម្មតា , ពិបាកដកដង្ហើម ឬដង្ហើមខ្លី , តឹងក្នុងទ្រូង , មានអារម្មណ៍វិលមុខ ធីងធោង ចង់ដួលសន្លប់ , បែកញើស ញ័រដៃញ័រជើង , ក្អួតចង្អោរ ឬឈឺក្រពះ , មានអារម្មណ៍ស្ពឹកដៃជើង និង មានអារម្មណ៍ក្ដៅក្នុងខ្លួនជាដើម។ រួមជាមួយនឹងវត្តមាននៃការភ័យខ្លាចមួយចំនួនផងដែរដូចជា ពួកគេគិតថាមិនអាចគ្រប់គ្រងខ្លួនឯងបាន ខ្លាចខ្លួនទៅជាមនុស្សឆ្កួត ឬស្លាប់បាត់បង់ជីវិតជាដើម ហើយអាការៈទាំងអស់នេះក៏ត្រូវបានមនុស្សភាគច្រើនយល់ច្រឡំថាជាជំងឺបេះដូង ផងដែរ៕Are Anxiety Attacks and Panic Attacks the Same Thing? – Cleveland Clinic