ជំងឺមហារីក ត្រូវបានគេចាត់ទុកថាវាជាជំងឺដ៏កាចសាហាវមួយដែលតែងតែកើតឡើងចំពោះមនុស្សគ្រប់វ័យទាំងអស់ ។ដោយជំងឺនេះវាត្រូវបានបង្កឡើងដោយកត្តាជាច្រើន រួមជាមួយកត្តាការរស់នៅ ក៏ដូចជាកត្តាចំណីអាហារផងដែរ ។ ដោយក្នុងនោះក៏មានជំងឺមហារីកសុដន់ផងដែរ ដែរត្រូវបានគេជឿថាជំងឺនេះបណ្ដាលមកពីការទទួលទានសណ្ដែកសៀងច្រើន ។8,106 Soy Milk Stock Photos, Pictures & Royalty-Free Images - iStock
តើជាការពិតទេ ដែរថាការទទួលទានសណ្ដែកសៀងបង្កើនហានិភ័យនៃជំងឺមហារីកសុដន់ ?

យោងតាមលោកវេជ្ជបណ្ឌិត Treethip Kerdsinchai ជាអ្នកឯកទេសផ្នែកវះកាត់សុដន់នៃមន្ទីរពេទ្យ World Medical Hospital បានមានប្រសាសន៍ថា សណ្តែកសៀងមានផ្ទុកនូវសារធាតុ isoflavones ដែលដើរតួនាទីជាអ័រម៉ូន estrogen មានតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ផ្លូវភេទ និងបន្តពូជរបស់ស្ត្រី។ ជាមួយគ្នានេះក្នុងការធ្វើពិសោធន៍ការសិក្សាមួយទៅលើសត្វកណ្តុរត្រូវបានគេរកឃើញថា សណ្ដែកសៀងពិតជាអាចបង្កើនហានិភ័យនៃជំងឺមហារីកសុដន់ប្រាកដមែន ។Soybean Nutrition Facts and Health Benefits

ប៉ុន្តែបើយោងតាមព័ត៌មានបច្ចុប្បន្ន នៅក្នុងសណ្តែកសៀងដែលមានផ្ទុកអ័រម៉ូន estrogen ចំពោះមនុស្សត្រូវបានបង្ហាញថា មិនមានការសិក្សាច្បាស់លាស់ណាមួយ ដែលបញ្ជាក់អំពីការកើនឡើងហានិភ័យនៃជំងឺមហារីកសុដន់ដែលបណ្ដាលមកពីការទទួលទានសណ្ដែកសៀងនោះទេ។

ផ្ទុយទៅវិញ ត្រូវបានគេរកបង្ហាញនូវការសិក្សាមួយចំនួនដែរបានបង្ហាញថា ការទទួលទានសណ្ដែកសៀងក្នុងបរិមាណច្រើននោះ វាអាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកសុដន់ចំពោះស្រ្ដីទៅវិញនោះទេ។ ហើយសម្រាប់អ្នកជំងឺមហារីកសុដន់ដែលទទួលទានសណ្តែកសៀងច្រើន ក៏ត្រូវបានអ្នកជំនាញបង្ហាញថាទំនងជាអាចជួយកាត់បន្ថយការស្លាប់ដោយសារជំងឺមហារីកសុដន់នេះផងដែរ៕Breast cancer statistics | World Cancer Research Fund International