ភ្នំពេញ៖ តារាស្រីស្រស់ប្រិមប្រិយកញ្ញា រឿន ណាត ដែលជាអតីត Miss Universe ២០១៨ របស់ប្រទេសកម្ពុជា បាន​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ​ទាំង​យប់ បន្ទាប់​ពី​អាកា​រៈ​ជំងឺ​របស់​នាង​ធ្វើទុក្ខ​ខ្លាំង ដែល​ទាមទារ​អោយ​មានការ​ពិនិត្យ និង​ព្យាបាល​ជា​ចាំបាច់ខានពុំបានឡើយ។

យ៉ាងណាមិញយោងតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់កញ្ញានាមុននេះបន្តិចបានរៀបរាប់ឲ្យដឹងថា៖ «កាលពីយប់មិញ ម៉ោង១០ ខ្ញុំមានអាការៈ ចុកពោះខ្លាំង ពិបាកដកដង្ហើម ទើបខ្ញុំបានសំរេចចិត្តមកពេទ្យ ពេទ្យធើ្វការអេកូ និងតេស្តឈាមលទ្ធផល គឺខ្ញុំរលាកក្រពះធ្ងន់ នឹងលើសគ្រាប់ឈាមស។

ខ្ញុំសូមផ្តាំផ្ញើរ ដល់បងប្អូន ដែលញាំអត់ទៀងពេល គេងអត់គ្រប់គ្រាន់ ធ្វើការធ្ងន់លើសម៉ោង សូមគិតគូរដល់សុខភាពផង ជៀសវាងធ្ងន់ធ្ងរដូចនាងខ្ញុំឥលូវនេះ នាងខ្ញុំបានសម្រាក នឹងព្យាបាលនៅមន្ទីរពេទ្យហើយ សូមអរគុណដល់បងប្អូន នឹង fan ដែលបាន ឆាតមកលើកទឹកចិត្ត នឹងជូនពរ» ៕