នៅពេលស្ត្រីមានផ្ទៃពោះ ពួកគេតែងតែត្រូវបានណែនាំឲ្យមានការទទួលទានដំណេកឱ្យបានគ្រប់គ្រាន់ ។
បើប្រៀបធៀបទៅនឹងមនុស្សធម្មតាជាមធ្យម ស្ត្រីមានផ្ទៃពោះគួរតែគេងយ៉ាងហោចណាស់ 2 ម៉ោងបន្ថែមទៀតក្នុងមួយថ្ងៃ។ ដែរមានន័យថាស្ត្រីមានផ្ទៃពោះទាំងអស់គួរតែគេងឱ្យបាន 8-10 ម៉ោងក្នុងមួយថ្ងៃ។
ដូច្នេះស្ត្រីមានផ្ទៃពោះទាំងអស់ត្រូវយកចិត្តទុកដាក់លើរយៈពេលនៃការគេងរបស់ខ្លួន និងកែសម្រួលពេលវេលាឱ្យបានសមស្រប។ ដោយការគេងលក់ស្កប់ស្កល់និងគេងបានគ្រប់គ្រាន់ អាចជួយទាំងម្តាយនិងកូនឱ្យមានសុខភាពល្អ និងទទួលបានបញ្ញាស្មារតីពេញលេញ ។

ដោយខាងក្រោមនេះគឺជាគន្លឹះមួយចំនួនក្នុងការជួយឲ្យស្រ្ដីមានផ្ទៃពោះទាំងអស់ទទួលបានការគេងលក់ស្កប់ស្កល់ សម្រាប់ស្ត្រីមានផ្ទៃពោះ ៣ ខែដំបូង ៖
– គេងផ្អៀងទៅខាងឆ្វេងតាមដែលអាចធ្វើទៅបាន ដោយការគេងបែរទៅខាងឆ្វេងគឺជាកន្លែងដ៏ល្អបំផុតដើម្បីធានាឱ្យមានចរន្តឈាមល្អ និងរត់ទៅបេះដូងបានល្អប្រសើរផងដែរ
– ប្រើខ្នើយបន្ថែមដាក់នៅចន្លោះជង្គង់ ឬនៅក្រោមពោះរបស់អ្នក ដើម្បីជួយឱ្យអ្នកមានអារម្មណ៍ល្អប្រសើរក្នុងការគេងបានស្រួលជាងមុន
– ពេលភ្ញាក់ពីដំណេកអ្នកមិនគួរបើកភ្លើងភ្លឺពេកនោះទេ ប៉ុន្តែអ្នកគួរតែបើកភ្លើងដោយពន្លឺស្រាលៗ ទើបអាចបន្តគេងបានទៀត
– ព្យាយាមចូលគេងឲ្យបានទៀងទាត់ជារៀងរាល់យប់ នោះវានឹងជួយឱ្យរាងកាយរបស់អ្នកបង្កើតកាលវិភាគនៃការគេងបានល្អ
– ត្រូវគេងដោយដាក់ខ្នើយកើយក្បាល និងកឲ្យខ្ពស់ ដើម្បីរក្សាអាស៊ីតក្រពះកុំឲ្យច្រាលនៅក
– ដើម្បីជៀសវាងសុបិន្តអាក្រក់ ព្យាយាមកុំទទួលទានអាហារច្រើនពេកមុនពេលចូលដំណេក និងព្យាយាមចែករំលែករាល់កង្វល់ដែលអ្នកព្រួយបារម្ភជាមួយដៃគូ ឬអ្នកដទៃ
– ការអោបខ្នើយនៅពេលអ្នកគេងក៏ជួយធ្វើឱ្យអ្នកគេងលក់ស្រួលជាងមុនផងដែរ
– ប្រសិនបើអ្នកគេងមិនលក់ កុំព្យាយាមគេង ប៉ុន្តែផ្ទុយទៅវិញ អ្នកគួរតែក្រោកឡើងអានសៀវភៅ មើលទូរទស្សន៍ ឬស្តាប់ចម្រៀង
– ប្រសិនបើអ្នកមានការរមួលក្រពើ ចូរដាក់ជើងឱ្យត្រង់ និងពត់ជើងរបស់អ្នក ដែលការធ្វើបែបនេះនឹងជួយឱ្យអ្នកមានការធូរស្បើយ៕Sleeping During Pregnancy - City of Oaks Midwifery