ផ្លែទុរេន ត្រូវបានគេចាត់ទុកថាជាស្តេចផ្លែឈើមួយប្រភេទ ដែលមានរសជាតិផ្អែមឆ្ងាញ់ និងសម្បូរទៅដោយវីតាមីន ព្រមទាំងផ្ដល់នូវគុណប្រយោជន៍ជាច្រើនចំពោះសុខភាព។ ប៉ុន្តែតើអ្នកដឹងទេថាការញ៉ាំផ្លែទុរេនច្រើនអាចធ្វើឲ្យឡើងទម្ងន់បានយ៉ាងងាយ? ហើយពួកគេក៏អាចបង្កឱ្យមានការប្រមូលផ្តុំជាតិខ្លាញ់ក្នុងខ្លួនផងដែរ។ដូច្នេះតើគួរធ្វើបែបណាដើម្បីទទួលទានវាដោយមិនឱ្យមានការឡើងទម្ងន់
ដោយថ្ងៃនេះKBNយើងនឹងធ្វើការបង្ហាញនូវគន្លឹះងាយៗទាំង៥យ៉ាង ក្នុងការទទួលទានផ្លែទុរេនដោយសុវត្ថិភាព និងមិនឡើងទម្ងន់ដូចខាងក្រោម៖

១.ទទួលទានក្នុងកម្រិតមធ្យម
ទោះបីជាអាហារមានប្រយោជន៍ដល់រាងកាយប៉ុណ្ណាក៏ដោយ ប៉ុន្តែអ្នកក៏គួរតែទទួលទានក្នុងបរិមាណដែលគ្រប់គ្រាន់សម្រាប់តម្រូវការរបស់រាងកាយ។ ដូចជាការទទួលទានទុរេនជាដើម ប្រសិនបើអ្នកមិនចង់ឡើងទម្ងន់ ហើយប្រថុយនឹងការបង្កឱ្យមានជាតិខ្លាញ់កកកុញក្នុងរាងកាយទេនោះ អ្នកគួរតែទទួលទានក្នុងកម្រិតមធ្យម ដើម្បីការពាររាងកាយពីការទទួលបានកាឡូរីច្រើនហួសកម្រិត។

២. កុំបរិភោគអាហារដែលមានជាតិម្សៅ
ប្រសិនបើអ្នកបរិភោគទុរេន អ្នកមិនគួរបរិភោគអាហារដែលមានជាតិម្សៅនោះទេ ។ ដោយសារតែទុរេនមានផ្ទុកជាតិកាបូអ៊ីដ្រាតខ្ពស់ ដូច្នេះប្រសិនបើអ្នកបរិភោគទុរេន អ្នកមិនគួរបន្តបរិភោគអាហារដែលមានម្សៅដូចជាគុយទាវ ឬបាយបោះទេ ព្រោះវានឹងធ្វើឱ្យរាងកាយទទួលបានកាបូអ៊ីដ្រាតខ្ពស់ ព្រមទាំងរាងកាយប្រមូលផ្តុំជាតិខ្លាញ់ច្រើនផងដែរ ។

៣. ចៀសវាងការទទួលទានផ្លែទុរេនមុនចូលដំណេក
អ្នកមិនត្រូវទទួលទានផ្លែទុរេនមិនពេលចូលដំណេកឡើយ ព្រោះវានឹងធ្វើឱ្យរាងកាយទទួលបានកាឡូរីខ្ពស់ ព្រមទាំងបង្កើនឱកាសនៃការប្រមូលផ្ដុំជាតិខ្លាញ់ក្នុងខ្លួនដោយជៀសមិនរួច។ ជាមួយគ្នានេះវាក៏ធ្វើឲ្យអ្នកប្រឈមនឹងការធាត់យ៉ាងងាយផងដែរ។

៤. ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់
ការទទួលទានទុរេនជួយឲ្យរាងកាយឡើងទម្ងន់បានយ៉ាងងាយ ដូច្នេះបើអ្នកមិនចង់ឲ្យរាងកាយឡើងទម្ងន់ទេនោះ ក្រោយពេលទទួលទុរេនរួចអ្នកគួររកពេលហាត់ប្រាណខ្លះ។ ដើម្បីជួយឱ្យរាងកាយអាចដុតថាមពល ព្រមទាំងដុតនូវសារធាតុខ្លាញ់មិនល្អដែលមាននៅក្នុងខ្លួនផងដែរ៕Premium Photo | Woman enjoy eating durian fruit