ជំងឺមហារីក ត្រូវបានគេដឹងគឺជាជំងឺដ៏កាចសាហាវមួយដែលតែងតែធ្វើការវាយប្រហារមកកាន់មនុស្សគ្រប់វ័យទាំងអស់ ព្រមទាំងបានឆក់យកជីវិតមនុស្សជាច្រើនក្នុងមួយថ្ងៃៗ ។ ដោយសព្វថ្ងៃនេះមានស្ត្រីវ័យក្មេងជាច្រើន តែងតែមើលរំលងនូវជំងឺមហារីកសុដន់នេះ ដោយពួកគេមិនបានដឹងថាជំងឺមហារីកសុដន់គឺជាមូលហេតុឈានមុខគេនៃការស្លាប់សម្រាប់ស្ត្រីទូទាំងពិភពលោក ។ បើទោះបីជាជំងឺមហារីកសុដន់មានអត្រាមរណភាពខ្ពស់ក៏ដោយ ប៉ុន្តែប្រសិនបើអ្នកដឹងពីសញ្ញាព្រមាន ហើយធ្វើការទប់ស្កាត់នឹងព្យាបាលវាទាន់ពេលវេលានោះ អ្នកនអាចនឹងចៀសផុតពីហានិភ័យទាំងអស់បាន ។Breast cancer - WCRF International ខាងក្រោមនេះគឺជាសញ្ញាព្រមានទាំង ៦ ដែលស្ត្រីគ្រប់រូបត្រូវដឹងអំពីជំងឺមហារីកសុដន់ ៖
១. រកឃើញដុំពកនៅសុដន់
នៅពេលដែលស្ត្រីចាប់ផ្តើមមានអាយុ 20 ឆ្នាំ យ៉ាងហោចណាស់ត្រូវការថត mammogram មួយដងក្នុងមួយខែ ដែលអាចធ្វើបានយ៉ាងងាយស្រួល។ ដោយលើកដៃឡើង បន្ទាប់មកមានអារម្មណ៍ថាតំបន់សុដន់ និងតំបន់ក្រោមក្លៀកឱ្យបានហ្មត់ចត់។ បើមានអារម្មណ៍ខុសប្រក្រតី ឬមានដុំពក តើជាដុំតូច ឬធំ? អ្នកគួរតែទៅជួបគ្រូពេទ្យឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ដើម្បីឱ្យគ្រូពេទ្យធ្វើការពិនិត្យឱ្យបានហ្មត់ចត់

២. មានសារធាតុរាវហូរចេញពីក្រពេញទឹកដោះ
ប្រសិនបើអ្នករកឃើញថា មានសារធាតុរាវចេញមកដែលមានសភាពដូចជាទឹកថ្លាដែលហូរចេញនៅពេលដែលច្របាច់ក្រពេញទឹកដោះនោះ អ្នកគួរតែទៅជួបគ្រូពេទ្យជាបន្ទាន់។

៣. សុដន់ផ្លាស់ប្តូរទំហំ និងរូបរាង
រាល់ពេលងូតទឹករួច ស្រ្ដីទាំងអស់គួរតែមានការពិនិត្យមើលទំហំដើមទ្រូងទាំងសងខាងរបស់ខ្លួន ដើម្បីដឹងថាតើវាស៊ីមេទ្រីគ្នាឬអត់។ ដោយសារតែជាធម្មតាសុដន់របសើស្រ្ដីអាចនឹងមានភាពខុសគ្នាតិចតួច ប៉ុន្តែប្រសិនបើអ្នកពិនិត្យឃើញថាទំហំសុដន់មានការប្រែប្រួលរួមទាំងរូបរាងសុដន់បានប្រែប្រួលខុសពីធម្មតានោះ អ្នកគួរតែទៅជួបគ្រូពេទ្យជាបន្ទាន់ដើម្បីកំណត់ពីមូលហេតុបន្ថែមទៀត។Breast Cancer: A Female Naturopath's Perspective

៤. ស្បែកនៅជុំវិញសុដន់មានភាពមិនប្រក្រតី
ភាពមិនធម្មតាដែលកើតមានលើស្បែកជុំវិញសុដន់ ក៏ជាសញ្ញាព្រមានមួយនៃជំងឺមហារីកសុដន់ផងដែរ។ លើសពីនេះ ស្បែកជុំវិញសុដន់កាន់តែក្រាស់ ឬហើមខ្លាំង ក៏ត្រូវបានគេកំណត់ថាជាសញ្ញានៃជំងឺមហារីកសុដន់ផងដែរ ។ ដូច្នេះប្រសិនបើអ្នករកឃើញងាមានភាពមិនប្រក្រតីណាមួយ អ្នកគួរតែទៅជួបគ្រូពេទ្យឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

៥. មានការឈឺចាប់នៅតំបន់សុដន់
ក្នុងករណីដែលស្រ្ដីមានការឈឺចាប់នៅតំបន់សុដន់ ហើយមានការហើម និងក្រហមនៅកន្លែងនោះ វាក៏ត្រូវបានគេចាត់ទុកជាសញ្ញាមួយនៃជំងឺមហារីក។ ដោយរោគសញ្ញាទាំងនេះអាចបណ្តាលមកពីការរលាកនៅតំបន់សុដន់
ដូច្នេះប្រសិនបើអ្នករកឃើញថាខ្លួនមានការហើមក្រហមនិងឈឺចាប់នោះ អ្នកគួរតែរទៅជួបគ្រូពេទ្យជាបន្ទាន់។

៦. កន្ទួលរមាស់ជុំវិញសុដន់
សញ្ញាមួយទៀតនៃជំងឺមហារីកសុដន់ ដែលអាចសម្គាល់ឃើញបានយ៉ាងងាយនោះគឺការឡើងកន្ទួលរមាស់នៅលើតំបន់សុដន់ ឬជុំវិញក្បាលសុដន់ ។ ដោយធម្មជាតិនៃកន្ទួលទាំងអស់នោះមានពណ៌ក្រហម មានអារម្មណ៍ក្ដៅ រមាស់ និងមានរបួសដំបៅ ព្រមទាំងព្យាបាលមិនងាយជាសះស្បើយផងដែរ ។ ប្រសិនបើអ្នកមានរោគសញ្ញាទាំងនេះ អ្នកត្រូវទៅជួបគ្រូពេទ្យឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដោយសារតែសញ្ញាព្រមានទាំងអស់នេះ វាអាចជាកោសិកាមហារីកដែលបានចាប់ផ្តើមរីករាលដាលដល់កំពូលនៃស្បែករបស់អ្នក៕Everything You Need to Know About Breast Cancer - Hygeia HMO