ការពពោះកូនភ្លោះ គឺជារឿងមួយដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់បាន ដោយការមានកូនភ្លោះគឺជារឿងអស្ចារ្យមួយសម្រាប់មនុស្សគ្រប់គ្នា ។ប៉ុន្តែការអាចទទួលបានកូនភ្លោះមិនមែនជារឿងងាយស្រួលសម្រាប់មនុស្សគ្រប់គ្នាក្នុងការទទួលបាននោះទេ ។ ជាមួយគ្នានេះការមានកូនភ្លោះ ក៏ត្រូវបានគេដឹងថាមានការទាក់ទងទៅនឹងហ្សែនរបស់ឪពុកម្ដាយ កត្តាតំណពូជ ក៏ដូចជាការដាក់យកតាមបែបវិទ្យាសាស្រ្ដទំនើបទៅមន្ទីរពេទ្យផងដែរ ។ដូច្នេះតើស្រ្ដីអាចដឹងថាខ្លួនមានផ្ទៃពោះកូនធម្មតា ឬកូនភ្លោះតាមវិធីណាក្នុងកំឡុងពេលមានផ្ទៃពោះ ? ថ្ងៃនេះKBN យើងនឹងលើកយកចំនុចមួយចំនួនដូចខាងក្រោម ដែលជាសញ្ញាបញ្ជាក់ថាលោកអ្នកអាចទទួលបានកូនភ្លោះ ។Twins peak with more born than ever before - BBC News 1. ស្រកទម្ងន់លឿន
អំឡុងពេលមានផ្ទៃពោះ ស្ដ្រីគ្រប់រូបគួរតែសង្កេតមើលខ្លួនឯងថា តើមានការឡើងទម្ងន់ឬស្រកទម្ងន់ ។ ជាពិសេសក្នុងរយៈពេល៣ខែដំបូង ជាពេលវេលាដែលទារកលូតលាស់ ។
2. ទំហំពោះធំខុសពីស្រ្ដីធម្មតា
ជាទូទៅស្រ្ដីដែលមានផ្ទៃពោះកូនដំបូងគឺផ្ទៃពោះមានសភាពតូចធម្មតាដែលសឹងតែមើលមិនដឹង ។ ប៉ុន្តែប្រសិនបើស្រ្ដីមានផ្ទៃពោះកូនដំបូងមានទំហំពោះធំលឿនជាងធម្មតា ដូចជាការពពោះ៣ខែប៉ុន្តែសភាពពោះមើលទៅដូចជា៥ខែ នោះមានន័យថា ទារកនៅក្នុងផ្ទៃអាចមានឱកាសជាកូនភ្លោះ ។
3. ទារកក្នុងផ្ទៃកម្រើកខ្លាំងខុសពីធម្មតា
នៅពេលដែលអាយុគភ៌ចាប់ផ្តើមលូតលាស់ ទារកនឹងលូតលាស់ ព្រមទាំងផ្លាស់ទីច្រើន។ ប៉ុន្តែចំពោះស្រ្ដីដែលមានផ្ទៃពោះកូនភ្លោះ អ្នកអាចសង្កេតឃើញញឹកញាប់ថាទារកមានការធាក់ និងកម្រើកខ្លាំងរហូតធ្វើឲ្យម្ដាយមានការឈឺចាប់ និងញឹកញាប់ជាងការមានគភ៌កូនធម្មតា ព្រោះតែការកម្រើកខ្លាំងៗអាចបណ្ដាលមកពីទារកពីរនាក់ធ្វើចលនាក្នុងពេលតែមួយ។
4. បេះដូងដើរលឿនជាងធម្មតា
ចង្វាក់បេះដូងលោតញ៉ាប់ គឺជារោគសញ្ញាដែលត្រូវបានរកឃើញក្នុងរយៈពេលដ៏ខ្លីពីរទៅបីវិនាទីក្នុងពេលតែមួយ ហើយបន្ទាប់មកវានឹងបាត់ទៅវិញដោយខ្លួនឯងដែលមិនបង្កគ្រោះថ្នាក់ដល់ម្តាយឡើយ ។ ប៉ុន្តែចំពោះស្រ្ដីដែលមានផ្ទៃពោះកូនភ្លោះ អាចនឹងមានរយៈពេលនៃការលោតរបស់បេះដូងលឿនជាងធម្មតា ព្រោះតែបេះដូងត្រូវប្រឹងបូមឈាម ដើម្បីបញ្ចូនទៅកាន់ទារកភ្លោះសម្រាប់លូតលាស់ក្នុងផ្ទៃ ។
5. កម្រិតឈាមគឺខ្ពស់ជាងធម្មតា
សម្រាប់ស្រ្ដីដែលពពោះកូនភ្លោះ នៅពេលពិនិត្យអ័រម៉ូនក្នុងខ្លួនរបស់ពួកគេ ត្រូវបានគេរកឃើញថាមានកម្រិតខ្ពស់ជាងម្តាយដែលមានផ្ទៃពោះធម្មតា ដែលធ្វើឱ្យវាក្លាយជាសញ្ញាមួយផ្សេងទៀតដែលបង្ហាញថាស្រ្ដីអាចនឹងមានផ្ទៃពោះកូនភ្លោះ៕7 Unexpected Ways Your Vagina Changes During Pregnancy