កូរ៉េខាងត្បូង៖ ពិតជាគួរឱ្យភ្ញាក់ផ្អើលជាខ្លាំងក្រោយពីមហាជនបានឃើញសម្រស់ដ៏ស្រស់ស្អាតរបស់តារាស្រីកូរ៉េមួយរូបដែលមានមុខមាត់ខ្យូត គួរឱ្យស្រឡាញ់ ដូចជាកុមារីអាយុត្រឹម៦ ទៅ៧ឆ្នាំ តែពេលដឹងអាយុពិត ស្ទើរតែដាច់ផ្ងារ ព្រោះតែតារាស្រីរូបនេះមានវ័យ២១ឆ្នាំហើយ។

កាលពីពេលថ្មីៗនេះមានការបង្ហោះពីវត្តមានរបស់តារាស្រីកូរ៉េមួយរូបដែលមានឈ្មោះថា Kim Yoon Hee នាងបានធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំងជាមួយនឹងទេពកោសល្យ និងមុខមាត់គួរឱ្យស្រឡាញ់ បន្ទាប់ពីនាងបានសម្ដែងក្នុងរឿងខ្លីមួយមានចំណងជើងថា”Bad Boy” ដោយតារារូបនេះបានសម្ដែងធ្វើជាតួក្មេងសិស្សសាលាបឋមសិក្សា ដែលត្រូវបានមិត្តភក្តិ និង ក្រុមគ្រួសារបៀតបៀន។

ពិតណាស់សម្រស់រ​ប​ស់តារាស្រី Kim Yoon Hee នាងទទួលបានការគាំទ្រជាខ្លាំង ជាមួយនឹងរូបសម្រស់ និងភាពស្រស់ស្អាត មានមុខមាត់ក្មេងខ្យូតគួរឱ្យស្រឡាញ់ រួមផ្សំជាមួយនឹងការស្លៀកពាក់ជាកុមារ មើលទៅដូចជាក្មេងស្រីអាយុប្រហែល ៦ ទៅ ៧ ឆ្នាំ។

ទោះជាយ៉ាងណាក៏ដោយទាក់ទងនឹងតារាស្រីរូបនេះ អ្នកនិយមលេងក្នុងបណ្ដាញសង្គមអ៊ីនធឺណិតមានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលដឹងពីអាយុពិតរបស់ Kim Yoon Hee នាងជាតារាស្រីអាយុ ២១ ឆ្នាំហើយ ដែលដើរតួសម្ដែងជាមួយនឹងតួឯងប្រុសមានអាយុត្រឹមតែ ១៣ ឆ្នាំប៉ុណ្ណោះ។

យ៉ាងណាមិញក្រៅពីការសម្ដែង Kim Yoon Hee ក៏បានថតឃ្លីបឱ្យ Channel YouTube របស់នាងផងដែរ ក្នុងនោះទោះបីជាមិនស្លៀកពាក់ឱ្យមើលទៅក្មេងដូចសិស្សសាលាបឋមសិក្សាក៏ដោយ ប៉ុន្តែនាងនៅតែមើលទៅក្មេងខ្លាំងណាស់៕ ប្រភព៖ Kapook