តារាចម្រៀង 6ix9ine បានដាក់ Emoji សើច នៅក្នុងគេះទំព័រសារព័ត៌មានធំៗ ដែលបង្ហោះអំពីហេតុការណ៍ដែល Lil Tjay ត្រូវបានគេបាញ់។

បើតាមការចេញផ្សាយរបស់គេហទំព័រ hiphopdx បានអោយដឹងថា អ្នកទាំងពីរនេះ​ ធ្លាប់មានជម្លោះជាមួយគ្នាតាមប្រព័ន្ធបណ្តាញទំនាក់ំនងសង្គមជាច្រើនលើកច្រើនសារមកហើយ ដោយបានបោះពាក្យអោយគ្នាទៅវិញមកថែមទៀត។

6ix9ine Reveals He's 'Struggling to Make Ends Meet' in Declaration to Judge | Complex
តារាចម្រៀងរ៉េបវ័យ២១ ឆ្នាំ  Lil Tjay ត្រូវបានគេបាញ់ជាច្រើនគ្រាប់ ដោយភ្លាមៗនោះរូបគេក៏ត្រូវបានបញ្ជូនទៅមន្ទីពេទ្យ ដើម្បីធ្វើការសង្គ្រោះបន្ទាន់។

ហេតុការណ៍នេះបានកើតឡើងនៅរដ្ឋ New Jersey សហរដ្ឋអាមេរិក ខណៈពេលដែល Lil Tjay កំពុងដើរចេញពីផ្សារទំនើបមួយ ជនសង្ស័យម្នាក់ឈ្មោះ Mohamed Konate អាយុ 27 ឆ្នាំ បានដកកាំភ្លើង  ដើម្បីប្លន់ក៏ប៉ុន្តែ ដោយសារតែមានការប្រតាយប្រតប់ពីអង្គរក្សរបស់តារារ៉េបនោះ ជនសង្ស័យនោះ ក៏សម្រេចចិត្តបាញ់ចោលជាច្រើនគ្រាប់ ដែលបណ្តាលអោយចំ Lil Tjay​មិនតិចជាង៣គ្រាប់ចំដងខ្លួន និងមិត្តរបស់គេម្នាក់ទៀតត្រូវមួយគ្រាប់ចំជើង។ ខណៈពេលនេះ  Lil Tjay ស្ថិតនៅក្នុងស្ថានភាពសង្គ្រោះបន្ទាន់នៅឡើយនោះទេ។Lil Tjay's Alleged Shooter Arrested, Rapper Still HospitalizedNew York rapper Lil Tjay shot in Edgewater, according to report

ប្រភព: HipHopDX