រដ្ឋធានីគៀវ៖ ក្រោយពេលសង្គ្រាមឈ្លានពានរបស់ប្រធានាធិបតី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) បានអូសបន្លាយ អស់រយៈពេល១២០ថ្ងៃកន្លងមកហើយ គិតត្រឹមថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ហើយការវាយប្រយុទ្ធគ្នា កាន់តែមានភាពសា ហាវឃោរ ឃៅខ្លាំងឡើង ខណៈកម្លាំងរុស្ស៊ីមានគ្រឿងយុទ្ធោបករណ៍ទំនើបៗដ៏ច្រើនលើសលប់ ទើបនៅពេលនេះ កងទ័ពអាកាសអ៊ុយក្រែន ប្រាប់អំពីចំណុច ត្រូវបំបាក់កម្លាំងទាហានរបស់ក្រុងមូស្គូ។

រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) កាលពីពេលកន្លងមក មានគម្រោងលក់យន្ដហោះគ្មានមនុស្សបើកបរ ឬ ដ្រូនដ៏ទំនើប ចំនួន៤គ្រឿង មានរហស្សនាម «អ្នកចម្បាំងដែនអាកាស ឬឥន្ទ្រីប្រផេះ» ទៅឲ្យប្រទេសអ៊ុយក្រែន។ ដ្រូនដ៏ទំនើប នេះ អាចបំពាក់មីស៊ីលភ្លើងនរក ឬ Hellfire អាចហោះហើរ និង វាយប្រហារទៅលើគោលដៅឆ្ងាយៗ ហើយវាអាចវាយប្រហារចំគោលដៅសំខាន់ៗរបស់សត្រូវយ៉ាងមានប្រសិទ្ធភាពថែមទៀតផង។ ប៉ុន្ដែក្រោយមក មន្រ្ដីជំនាញរបស់សហរដ្ឋអាមេរិក មានការព្រួយបារម្ភ កាន់តែខ្លាំងឡើង ដោយសារតែការខ្លាច គ្រឿងចម្បាំងដ៏ទំនើបទាំងនេះ ត្រូវបានធ្លាក់ទៅដល់ដៃរបស់សត្រូវ ជាពិសេស រុស្ស៊ី ។Russian invasion of Ukraine has European investors on alert | Pensions & Investments

ដោយឡែក សារព័ត៌មាន The War Zone បានចេញផ្សាយ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ថា អាកាសយានិកកងទ័ពអាកាសរបស់អ៊ុយក្រែន កាលពីពេលថ្មីនេះ បានថ្លែងទៅកាន់ The War Zone និង បណ្ដាផ្សព្វផ្សាយជាច្រើនទៀត ដោយច្រានចោល អំពីតម្លៃ នៃសំណើសុំលក់យន្តហោះគ្មានមនុស្សរបស់សហរដ្ឋអាមេរិក ប្រភេទ MQ-1C Grey Eagle មកកាន់ប្រទេសរបស់ពួកគេ។

អាកាសយានិកកងទ័ពអាកាសទាំងនេះ បានអះអាងថា យន្តហោះគ្មានមនុស្សបើកបរ ឬដ្រូនបៃរ៉ាក់តា តេបេ២ (Bayraktar TB2) ផលិតនៅប្រទេសតួកគី ដែលធ្លាប់ទទួលបានការកោតសរសើរ ពីការវាយប្រហារយ៉ាងខ្លាំងនោះ ឥឡូវវាបែរជាក្លាយទៅជាគ្មានប្រយោជន៍ទាល់តែសោះ នៅចំពោះមុខប្រព័ន្ធការការពារដែនអាកាសដ៏រឹងមាំរបស់រុស្ស៊ី។ អាកាសយានិកកងទ័ពអាកាសអ៊ុយក្រែន បានបញ្ជាក់យ៉ាងច្បាស់ថា បច្ចុប្បន្ន ពួកគេចាប់អារម្មណ៍ ទៅលើផែនការណាមួយ អាចជំរុញឱ្យពួកគេ ទទួលបានយន្តហោះចម្បាំងរបស់លោកខាងលិចដ៏ទំនើបជាងមុន ដូចជា យន្តហោះចម្បាំង F-16 របស់អាមេរិក ជាដើម។

ការអត្ថាធិប្បាយរបស់អាកាសយានិកកងទ័ពអាកាសរបស់អ៊ុយក្រែន ហាក់បីដូចជា ចង្អុលបង្ហាញទៅដល់ការជជែកដេញដោលយ៉ាងទូលំទូលាយមួយ ដែលកំពុងបន្ត រវាងអាកាសយានិក នៅលើសមរភូមិដែនអាកា និង អ្នកដឹកនាំកំពូលៗ ទៅលើអាទិភាព ខណៈនិយាយ អំពីការពង្រឹងសមត្ថភាពប្រយុទ្ធ តាមដែនអាកាសរបស់ប្រទេសអ៊ុយក្រែន។Army reevaluating Gray Eagle drone operations, employment

អាកាសយានិកអ៊ុយក្រែន បានបញ្ជាក់ថា ដ្រូន MQ-1C Grey Eagle ដ៏កំណាចរបស់សហរដ្ឋអាមេរិក ពិតជាអាចប្រើប្រាស់បានតែ «សម្រាប់ការឈ្លបយកការណ៍» និង «នៅចម្ងាយឆ្ងាយ» ហើយវា «មិនមែន សម្រាប់បេសកកម្មវាយប្រហារនោះទេ ព្រោះបេសកកម្មវាយប្រហារ អ្នកត្រូវតែនៅជិត ឬកៀកនឹងសត្រូវ ដែលជាការគំរាមកំហែង នាបច្ចុប្បន្ន បង្កឡើងដោយរុស្ស៊ី កិច្ចការពារដែនអាកាស ជាពិសេសនៅតំបន់ដុនបាស (Donbas) នាភាគខាងកើត ប្រទេស ត្រូវតែមានកម្រិតសមត្ថភាពខ្លាំង… ប៉ុន្តែសម្រាប់ខ្ញុំ គឺវាពិតជាគ្រោះថ្នាក់ណាស់។ សមរភូមិនៅទីនេះ មិនមែន នៅអាហ្វហ្គានីស្ថាន នោះឡើយ៕