ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ បានសេចក្ដីជូនដំណឹង ស្ដីពីករណីផ្លាស់ប្ដូរទីកន្លែងបម្រើការងាររបស់បុគ្គលិកអប់រំ តាមប្ដី ឬប្រពន្ធជាមន្ត្រីរាជការឆ្នាំសិក្សា២០២១-២២។

ក្រសួងអនុញ្ញាតឲ្យមន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្ត ទទួលពាក្យសុំផ្លាស់ប្ដូរ ទីកន្លែងបម្រើការងារបុគ្កលិកអប់រំ តាមប្ដី ឬប្រពន្ធ ជាមន្ត្រីរាជការសម្រាប់ឆ្នាំសិក្សា ២០២១-២២នេះ។ មន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត ត្រូវទទួលពាក្យសុំផ្លាស់ប្ដូរទីកន្លែងបម្រើការងាររបស់បុគ្គលិកអប់រំ តាមប្ដី ឬប្រពន្ធ ជាមន្ត្រីរាជការ ចាប់ពីខែសីហា ឆ្នាំ២០២២ តទៅ និងធ្វើការបូកសរុបរៀបចំបញ្ជីឈ្មោះ រួចផ្ញើជូនក្រសួង (នាយកដ្ឋានបុគ្គលិក) យ៉ាងយូរត្រឹមថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីស្នើសុំការសម្រេចពីថ្នាក់ដឹកនាំក្រសួង។

សំណុំឯកសារដែលត្រូវផ្ញើជូនក្រសួងមាន៖
១.ពាក្យសុំផ្លាស់ប្តូរទីកន្លែងបម្រើការងារតាមប្តី ឬប្រពន្ធ ជាមន្ត្រីរាជការ ឆ្លងរាជធានី ខេត្ត និងបញ្ជីសរុប
២.បញ្ជីរាយនាមបុគ្គលិកអប់រំសុំផ្លាស់ប្តូរទីកន្លែងបម្រើការងារ តាមប្ដី ឬប្រពន្ធ ជាមន្ត្រីរាជការ ក្នុងខេត្ត។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោក-លោកស្រីប្រធាន ចាត់តាំងអនុវត្តឲ្យមានប្រសិទ្ធភាព ៕