ប្រទេសថៃ៖ នារីម្នាក់បានធ្វើឱ្យមហាជនពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីនាងបានទិញបាយឆាម្រះព្រៅមកហូប ប៉ុន្តែក្រោយមកនាងហូបបាយស្ទើរតែអស់ពីចានទៅហើយ ស្រាប់តែបានឃើញនូវអ្វីម្យ៉ាងនៅក្នុងចានដែលវាហាក់ដូចជារោមភ្នែក របស់មនុស្ស។

ទាក់ទងនឹងរឿងរ៉ាវខាងលើនេះផងដែរបានធ្វើឱ្យមានការ ងើយឆ្ងល់ជាខ្លាំង សម្រាប់មហាជនដែលក្រោយពីបានឃើញការបង្ហោះមួយនេះ ដោយនារីម្នាក់នោះបានរៀបរាប់ថា ខ្លួនបានកម្មង់ទិញបាយឆាម្រះព្រៅ និងសាច់ជ្រូក ហើយហូបជិតអស់ពីចានទៅហើយ ស្រាប់តែបានឃើញនូវសាច់ម្យ៉ាង មានរោមភ្នែកពណ៌ខ្មៅ ដូចជារោមភ្នែករបស់មនុស្ស ដែលធ្វើឱ្យនាងលេបបានលែងចូល និងចង់ក្អួតមកវិញ។

ជាមួយគ្នានោះផងដែរមហាជនមួយចំនួនក៏បានចូលទៅបញ្ចេញមតិ ថា រោមភ្នែកនេះជារោមភ្នែកជ្រូកនោះទេ គ្រាន់តែអ្នកធ្វើម្ហូម និងអ្នកលក់មិនយកចិត្តទុកដាក់ទើបបានជាវាជាប់មកជាមួយ  មិនតែប៉ុណ្ណោះក៏មានមតិមួយចំនួនទៀតបានបញ្ចេញថា បើសិនជារោមភ្នែកជ្រូកគឺមានពណ៌ទង់ដែង ហើយបើជារោមភ្នែកគោក៏មានពណ៌ត្នោតផងដែរ តែនេះជារោមភ្នែកមានពណ៌ខ្មៅដូចរោមភ្នែកមនុស្ស។

មិនតែប៉ុណ្ណោះទាក់ទងនឹងបញ្ហាខាងលើ ក៏មានអ្នកធ្លាប់បានលក់ដូរបាយម្ហូបបានបង្ហើបថា ជាធម្មតា មុននឹងយកសាច់សត្វមកធ្វើម្ហូបគឺគេសម្អាត និងកាត់ត្រង់ចំណុចណាដែលមិនអាចហូបបានចេញឱ្យអស់ ទើបមិនមានបញ្ហាប៉ះពាល់ដល់អាជីវកម្មខ្លួន និងអតិថិជនទាក់ទងនឹងម្ហូបអាហាររបស់យើង។

យ៉ាងណាមិញគេក៏មិនដឹងច្បាស់ថានារីខាងលើបានហូបប៉ះថាវាជារោមភ្នែកអ្វីនោះទេ ប៉ុន្តែសូមផ្ដាំផ្ញើរទៅដល់ហាងលក់ម្ហូបអាហារទាំងអស់ ត្រូវតែមានអនាម័យ សម្រាប់អតិថិជនរបស់ខ្លួនជានិច្ច៕ ប្រភព៖ Khaosod