រដ្ឋធានីមូស្គូ៖ នៅក្នុងសង្គ្រាមវាយប្រយុទ្ធគ្នាយ៉ាងសាហាវឃោរឃៅបំផុត អស់រយៈពេលជាង៣ខែកន្លងមកនេះ បាន និង កំពុងតែបង្កមហាវិនាសកម្មយ៉ាងខ្លាំង ដល់ប្រទេសអ៊ុយក្រែន ហើយជនស៊ីវិលយ៉ាងតិច ជាង១ម៉ឺននាក់ បានបាត់បង់ជីវិត ហើយក្នុងនោះមានទាំងកុមារផងដែរ ហើយនៅពេលនេះ ម្ចាស់ពានរង្វាន់ណូបែលសន្ដិភាពជនជាតិរុស្ស៊ី បានលក់ពានរង្វាន់របស់គាត់ សម្រាប់ផ្ដល់ជំនួយមនុស្សធម៌ ជួយដល់កុមារអ៊ុយក្រែន។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ថា លោក ឌីមីទ្រី មូរ៉ាតូវ (Dmitry Muratov) អ្នកកាសែតជនជាតិរុស្ស៊ី ជាសហម្ចាស់ជយលាភីពានរង្វាន់ណូបែលសន្តិភាព កាលពីឆ្នាំមុន បានលក់មេដាយពានរង្វាន់របស់គាត់ នៅក្នុងតម្លៃ ១០៣,៥លានដុល្លារ នៅក្នុងការដេញថ្លៃមួយ ដើម្បីរៃអង្គាសប្រាក់ សម្រាប់ជួយដល់កុមារផ្លាស់ទីលំនៅ ដែលរងផលប៉ះពាល់ ដោយសារសង្គ្រាមឈ្លានពានរបស់រុស្ស៊ី ទៅលើប្រទសអ៊ុយក្រែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1x3RFCk71S6RjGSFGV9HTlJkUsL-wqWqv-r5I6ji9Z-M_x9PVNmj56OHoZJL7beH3OHHbH7oU5bwmA2pLL_D0MZXzYLUSi6abR0S0TvJ4qFW6-Qdo7ls7fbriZeD_YBVyWIJRunfAm2rKu9yVKd_1jqH8SyhGetfXIyMhw2k322AZEpnHvPkriFUL/s626/photo_2022-06-21_11-28-33.jpg

បើតាមសេចក្ដីថ្លែងការណ៍មួយ បានបញ្ជាក់ថា តម្លៃពេញ នៃការទិញមេដាយ ពីលោក Muratov នឹងផ្តល់អត្ថប្រយោជន៍ ដល់ការឆ្លើយតបផ្នែកមនុស្សធម៌របស់អង្គការយូនីសេហ្វសម្រាប់ជួយដល់កុមារ ដែលបានផ្លាស់ទីលំនៅ នៅក្នុងប្រទេសអ៊ុយក្រែន ហើយក៏ការដេញថ្លៃសម្រាប់បេតិកភណ្ឌ ផងដែរ។

លោក មូរ៉ាតូវ (Muratov) ជាការីនិពន្ធ នៃសារព័ត៌មាន ណូវ៉ាយ៉ា ហ្គាហ្សែតា ( Novaya Gazeta) ដែលបានរិះគន់យ៉ាងខ្លាំង ដល់វិមានក្រឹមឡាំង បានឈ្នះពានរង្វាន់ណូបែលសន្ដិភាព ឆ្នាំ២០២១ ជាមួយនឹងអ្នកកាសែតហ្វីលីពីន ម្នាក់ទៀត ឈ្មោះ អ្នកស្រី ម៉ារៀ រ៉ែសសា (Maria Ressa) ។

Novaya Gazeta ជាសារព័ត៌មានឯករាជ្យចុងក្រោយមួយរបស់រុស្ស៊ី ដែលនៅសេសសល់ បាននិយាយ កាលពីចុងខែមីនា ថា ខ្លួននឹងផ្អាកដំណើរ រហូតដល់ការបញ្ចប់សង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន បន្ទាប់ពីកាសែតនេះ បានទទួលនូវការព្រមានជាលើកទី២ អំពីការត្រួតពិនិត្យរបស់រដ្ឋ សម្រាប់ការចោទប្រកាន់ថា បានរំលោភលើច្បាប់ «ភ្នាក់ងារបរទេស» របស់ប្រទេសរុស្ស៊ី៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiChvJEWAgGZ7nZhhWxaPg-IZ1QbWPitB0UvfaNc_dyRjXTQX62I_Qk9HUgbe_Mv64bDTUDfj2C1-Eq3EMFgsP-4Ze2oy-zmc9bkY5pt-1hIEkB3qjCSbCB1U8h26uB0JCFlCP31k8OyJ_Un9vLXnuFr1R17dbuFyKaAunDNORXe0dUxN9In81MoPww/s700/photo_2022-06-21_11-28-33%20(2).jpg