រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់របស់វរសេនីយ៍ទោ ម៉ាន សុផាន់ណា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៅក្នុងបណ្តាញ Telegram បានប្រាប់អ្នកសារព័ត៌មាន ចំពោះការរឹតបន្តឹង អនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក។

ដោយយោងតាមប្រសាសន៍របស់ វរសេនីយ៍ទោ ម៉ាន សុផាន់ណា បានឲ្យដឹងថា៖ ពាក់ព័ន្ធការអនុវត្ត និងរឹតបន្តឹង គឺសូមធ្វើការពិន័យ ពាក់ព័ន្ធចំពោះបទល្មើសរថយន្តមាន ៩ចំនុច (អប់រំ ៥ចំនុច និងផាកពិន័យ ៤ចំណុច)។

អប់រំ ៥ចំណុច រួមមាន៖
ទី១.បើកបរមិនគោរពភ្លើងសញ្ញា និងផ្លាកសញ្ញា
ទី២.ល្មើសបទ បើកបរវ៉ាជែង
ទី៣.បើកបរ មិនពាក់ខ្សែក្រវ៉ាត់
ទី៤.ការដឹកលើសចំណុះ (ប្រសិនបើដឹក លើសចំណុះ គឺសូមឲ្យរើទម្លាក់ តាមច្បាប់)
ទី៥.ការប្រើប្រាស់ទូរស័ព្ទ​ ក៏ត្រូវអប់រំដែរ ។

ផាកពិន័យមាន​ ៤ចំនុចរួមមាន៖
ទី១.បើកបរលើសល្បឿន
ទិ២.បើកបរស្រវឹង
ទី៣.គ្មានបណ្ណបើកបរ
ទី៤.គ្មានបណ្ណសម្គាល់ គ្មានផ្លាកលេខ ។

រីឯចំពោះបទល្មើសម៉ូតូមាន ៧ចំណុច៖ (អប់រំ ៤ចំនុច និងផាកពិន័យ ៣ចំណុច)

អប់រំ ៤ចំណុច រួមមាន៖
១.បើកបរមិនគោរពភ្លើងសញ្ញា និងផ្លាកសញ្ញា
២.ល្មើសការបត់ និងវ៉ាជែង
៣.ការប្រើប្រាស់ទូរស័ព្ទ
៤.គ្មានកញ្ជក់ឆ្លុះមើលក្រោយ

ផាកពិន័យ ៣ចំណុចរួមមាន៖
១.មិនពាក់មួកការពារសុវត្ថិភាព (ត្រូវចេះបត់បែនតាមកាលៈទេសៈ ក៏ដូចជាធ្វើការអប់រំ ប្រសិនករណីពួកគាត់ពុំមានប្រាក់បង់ពិន័យនៅតាមបណ្ដាលរាជធានី-ខេត្ត ដាច់ស្រយាល)
២.បើកបរស្រវឹង
៣.អត់ផ្លាកលេខ។

ទទួលបានការណែនាំនេះ សូមក្រុមទិន្នន័យ ដូចជាលោកនាយការិយាល័យ របាយការណ៍គឺអត់ឲ្យមានទេ គឺពាក់ព័ន្ធអ្វីដែលអប់រំ អត់ឲ្យឡើងមកទេ គឺឡើងតែផាកពិន័យបានហើយ សូមឲ្យបណ្ដារាជធានី-ខេត្ត កែសម្រួលតាមអនុសាសន៍ ណែនាំរបស់នាយឧត្តមសេនីយ៍អគ្គស្នងការរងទទួលផែន សូមអរគុណ ៕