ប្រធាន និងជានាយកប្រតិបត្តិ WWE លោក Vince McMahon បានដាក់ពាក្យលាឈប់ពីតួនាទីរបស់គាត់ ខក្រោយពីត្រូវបានក្រុមប្រឹក្សាភិបាលរបស់ WWE បើកស៊ើបអង្កេតលើការប្រព្រឹត្តិខុសរបស់គាត់។
នៅក្នុងការលាលែងដំណែងនេះ ក៏ព្រោះតែលោកត្រូវបាន ក្រុមប្រឹក្សាភិបាលរបស់ WWE ប្តឹងទារសំណង ៣លានដុល្លារនៅក្នុងភាពចម្រូងចម្រាស់មួយនៅសង្វៀន SmackDown។ តែយ៉ាងណាមិញ នៅក្នុងរឿងចម្រូងចម្រាស់នេះ មិនទាន់មានប្រភាពណាមួយចេញមកបញ្ជាក់ច្បាស់ ថាជារឿងអ្វីនោះទេ។
ដូច្នេះ កញ្ញា Stephanie McMahon ដែលជាកូនស្រីរបស់លោក នឹងចូលកាន់តំណែងជាប្រធាន និងនាយកប្រតិបត្តិបណ្តោះអាសន្ន រហូតដល់ការស៊ើបអង្កេតត្រូវបានបញ្ចប់។
គួរបញ្ជាក់ផងដែរថា លោក Vince McMahon ចំណាយពេល៤០ឆ្នាំ គ្រប់គ្រង និងអភិវឌ្ឍន៍កីឡាកាស ក្រោយពីរូបលោកបន្តដំណែងពីលោកប៉ារបស់គាត់៕
ប្រភព: CNBC