រាជធានី ភ្នំពេញ៖ ពិតជាគួរឱ្យត្រេកអរជំនួសជាមួយនឹងតារាស្រីជើងចាស់អ្នកនាង គង់ សុជាតិ ដែលមហាជនគ្រប់គ្នាស្គាល់ថាជាតារាមានប្រជាប្រិយភាព និងទេពកុសល្យ ក្នុងផ្នែកសិល្បៈយ៉ាងជំនាញ។ ស្រាប់តែក្នុងពេលថ្មីៗនេះមានដំណឹងនៃការប្រារព្ធពិធីអាពាហ៍ពិពាហ៍ កូនប្រុសច្បងរបស់អ្នកនាងយ៉ាងអធិកអធម។

នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០២២ នេះ ពិតជាថ្ងៃដ៏ពិសេសសម្រាប់គ្រួសារអ្នកនាង គង់ សុជាតិ ដោយកូនប្រុសច្បងរូបសង្ហាមានឈ្មោះថា ម៉ៅ សាលភាពបុត្រ បានចូលរោងជ័យជាមួយកូនក្រមុំដ៏ស្រស់សោភានាព្រឹកមិញនេះ។

ជាមួយគ្នានោះផងដែរ នៅក្នុងពិធីមង្គលការយ៉ាងអធិកអធមនេះមានវត្តមាន ញាតិមិត្តទាំងសងខាងជាច្រើនកុះករ រួមទាំងមានការចូលរួមពីភ្ញៀវកិត្តិយស សុទ្ធតែតារាល្បីៗ និង អ្នកមានមុខមានមាត់ក្នុងសង្គមជាច្រើន ក្រឡែកទៅមើលទិដ្ឋភាពក្នុងរោងពិធីទាំងមូលវិញពិតជាស្រស់ស្អាត និងរៀបចំតុបតែងបានយ៉ាងប្រណិតសាកសមនិងកិត្តិយសដ៏ថ្លៃថ្នូររបស់គ្រួសារទាំងសងខាង។

យ៉ាងណាមិញក្នុងពិធីមួយនេះពិតជាបានធ្វើឱ្យសាច់ញាតិ និងអ្នកចូលរួមមានក្តីរំភើបជាខ្លាំង ជាពិសេស អ្នកនាង គង់ សុជាតិ និងស្វាមីលោក ជា វិបុល ដែលបានបង្ហាញពីក្តីរីករាយតាមរយៈទឹកមុខ ញញឹមពព្រាយ ទៅកាន់ភ្ញៀវដែលបានចូលរួមក្នុងថ្ងៃអាពាហ៍ពិពាហ៍របស់កូនប្រុសជាទីស្រឡាញ់ក្នុងថ្ងៃសិរីមង្គលមួយនេះ៕