កាលពីយប់មិញ មានករណីប្លន់ម៉ូតូនៅ សង្កាត់ទួលសង្កែ១​1  នៃខណ្ឌឬស្សីកែវ តាមផ្លូវវាយកូនហ្គោល ដែលបណ្តាលអោយអ៊ំប្រុសវ័យ ៦០ឆ្នាំម្នាក់ទទួលរងរបួសភ្នែក មាត់ កែងដៃជាច្រើនកន្លែងថែមទៀត។
ហេតុការណ៍នេះ កើតឡើងនៅអំឡុងម៉ោង ៣ជិត៤ ទៀបភ្លឺ ដោយអ៊ំប្រុសជាជនរងគ្រោះ បានងើបទៅយកលៀសដូចសព្វដង​ តែបែបជាជួបសំណាងមិនល្អ ត្រូវក្រុមចោរប្លន់មានគ្នា ៣នាក់ ជិះមួយម៉ូតូ ធ្វើការធាក់ផ្តួល រួចក៏ចុះទៅវាយលោកអ៊ំប្រុសបន្ថែមបណ្តាលអោយរងរបួស។

បច្ចុប្បន្ន សមត្ថកិច្ចការិយាល័យជំនាញកំពុងកសាងសំណុំរឿង និងដាក់គោលដៅចាប់ជនសង្ស័យយកមកដាក់ទោសទៅតាមផ្លូវច្បប់

ប្រភព: Srey Sros Ly

ទស្សនាវីដេអូ: