ពងបែកក្នុងមាត់ គឺជាជំងឺធម្មតាមួយ ដែលជាទូទៅវាតែងតែកើតឡើងចំពោះមនុស្សគ្រប់វ័យទាំងអស់ ។ ដោយវាលេចឡើងនៅខាងក្នុងមាត់ ដែលធ្វើឲ្យអ្នកជំងឺពិបាកក្នុងការទទួលទានអាហារ និងមានអារម្មណ៍ថាឈឺចាប់ក្នុងមាត់ជាដើម ជាពិសេសនៅពេលទទួលទានអាហារ និងដុសធ្មេញ ។ ជារឿយៗវាត្រូវបានគេរកឃើញនៅជុំវិញថ្ពាល់ ចំហៀងនៃអណ្តាត ឬនៅក្រោមអណ្តាត និងបបូរមាត់ខាងក្នុង ។ ដោយពងបែកមាត់ភាគច្រើនមិនទាមទារឲ្យមានការព្យាបាលនោះទេ ព្រោះវានឹងជាដោយខ្លួនឯងនៅរយៈពេល២ទៅ៣ថ្ងៃបន្ទាប់ ។

បើយោងតាមលោកវេជ្ជបណ្ឌិត Woranuch Prichawut ជាវេជ្ជបណ្ឌិតទន្តសាស្ត្រ នៃមន្ទីរពេទ្យ Chulalongkorn សមាគមកាកបាទក្រហមថៃ បានមានប្រសាសន៍ថា ជំងឺពងបែកក្នុងមាត់អាចបណ្ដាលមកពីកត្តាជាច្រើនរួមទាំងកត្តាមួយចំនួនដូចខាងក្រោមផងដែរដូចជា៖
– ការកើនឡើងនៃកម្តៅក្នុងខ្លួន
– ការផ្លាស់ប្តូរកម្រិតអរម៉ូនកើតឡើង
– ការមករដូវ
– ភាពតានតឹង ឬការថប់បារម្ភ
– សម្រាកមិនគ្រប់គ្រាន់
– កង្វះសារធាតុចិញ្ចឹមមួយចំនួនដូចជា វីតាមីន B12 អាស៊ីតហ្វូលិក និងជាតិដែកជាដើម ។ល។

ចំពោះវិធីព្យាបាលដើម្បីកាត់បន្ថយការឈឺចាប់ និងបំបាត់រោគសញ្ញាឱ្យជាសះស្បើយកាន់តែលឿន ដើនិងជួយឱ្យមុខរបួសឆាប់ជាសះស្បើយក្នុងរយៈពេល២-៣ ថ្ងៃដូចខាងក្រោម៖
– ធ្វើការខ្ពុលមាត់របស់អ្នកជាមួយនឹងទឹកអំបិល ២-៣ដងក្នុងមួយថ្ងៃ ឬអាចយកអំបិលដាក់នៅលើដំបៅ
– ទទួលទានទឹកឱ្យបានច្រើន ដោយការទទួលទានទឹកសីតុណ្ហភាពធម្មតា មិនត្រជាក់ មិនក្តៅ
– ចៀសវាងការទទួលទានអាហារក្តៅដូចជាផ្លែធុរេន និងអាហារហឹរជាដើម
– ព្យាយាមសម្រាកឲ្យបានគ្រប់គ្រាន់
– ជៀសវាងអាហារចៀន ខ្លាញ់ អាហាររឹង ដែលអាចប៉ះនឹងដំបៅ និងធ្វើឱ្យកាន់តែឈឺចាប់
– លេបថ្នាំវីតាមីន ឬប៉ូវកំលាំងដូចជា វីតាមីន B12 អាស៊ីតហ្វូលិក និងជាតិដែក។ល៕អ្វីទៅជាពងបែកមាត់ ?