ភ្នំពេញ៖ កូនខ្មែរកាត់បារាំងកញ្ញា ហង្ស ម៉ានីតា HANG MANITA បានក្លាយជាម្ចាស់មកុដបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២២ ជាស្រ្តីទី៦ ដែលនឹងត្រូវតំណាងកម្ពុជាទៅកាន់ការប្រកួតបវរកញ្ញាចក្រវាល២០២២ លើកទី៧១ ដែលកម្មវិធីនេះបានធ្វើឡើងកាលពីយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ កម្មវិធីដ៏ល្បី ដែលមានមហាជនរាប់ម៉ឺននាក់ទស្សនាមានការផ្សាយផ្ទាល់ ពីស្ទូឌីយោបាយ័នស្ទឹងមានជ័យ។

បវរកញ្ញា ហង្ស ម៉ានីតា គឺជាបេក្ខភាពដែលពោរពេញដោយអ្នកមានទេពកោសល្យ ទាំងចំណេះដឹង បទពិសោធន៍ និងភាពឆ្លាតវៃ។ ការពីពេលកន្លងទៅនេះមានការព្យាករណ៍របស់ហ្វេនពីក្រៅប្រទេស និងក្នុងប្រទេស អាចជំរុញទឹកចិត្តឱ្យកញ្ញាកាន់តែពោរពេញដោយកម្លាំងចិត្តចូលទៅ មកុដបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២២ បន្តវេនពីកញ្ញា ងិន ម៉ារ៉ាឌី។

គូរបញ្ជាក់ផងដែរថា បវរកញ្ញា ហង្ស ម៉ានីតា នឹងតំណាងកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិធំ «Miss Universe 2022» នៅខែធ្នូ នៅទីក្រុងសាន់ចូសេ (San José) ប្រទេសកូស្តារីកា​ ៕