ជាការពិតណាស់ ការចម្អិនម្ហូបអាហារឱ្យកូនតូច គឺជារឿងដ៏សំខាន់មួយសម្រាប់អ្នកម្ដាយគ្រប់រូប ដើម្បីជួយឲ្យកូនៗរបស់ពួកគេទទួលបានអាហាររូបត្ថម្ភពេញលេញ និងមានសុខភាពល្អ ។ ដោយអាហារទាំងនេះរួមមានប្រូតេអ៊ីន កាបូអ៊ីដ្រាត បន្លែ ផ្លែឈើ និងខ្លាញ់ ប៉ុន្តែជួនកាលអាហារសម្បូរសារធាតុចិញ្ចឹមទាំងអស់នេះក៏បានធ្វើឱ្យកូនៗតូចរបស់ពួកគេមិនព្រមញ៉ាំផងដែរ។
ដូច្នេះហើយ អ្នកជំនាញក៏បានបញ្ចូលពណ៌អាហារទាំង ៥ ដែលធ្វើឲ្យមានការទាក់ទាញចំពោះទារកដូចខាងក្រោម ៖

1. អាហារពណ៌ក្រហម
អាហារពណ៌ក្រហមដែលទារកគួរញ៉ាំមានដូចជា ផ្លែស្ត្របឺរី ផ្លែឪឡឹក ផ្លែត្របែកពណ៌ផ្កាឈូក ប៉េងប៉ោះផ្លែស្រកានាគក្រហម និង ផ្លែពោតបារាំងក្រហមជាដើម ។ ដោយអាហារដែលមានពណ៌ក្រហមទាំងអស់នេះគឺសុទ្ធសឹងតែជារុក្ខជាតិដែលទទួលបានពី lycopene និង beta-cycline ព្រមទាំងជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយពន្យឺតការចុះខ្សោយនៃកោសិកាក្នុងរាងកាយ ជាពិសេសកោសិកាស្បែក។ លើសពីនេះទៅទៀត អាហារក្រហមទាំងនេះក៏រួមចំណែកដល់ការថែរក្សាភ្នែករបស់កូនលោកអ្នកផងដែរ។Watermelon fruit food color red seeds collage wallpaper | 1920x1200 | 26488  | WallpaperUP

2. អាហារពណ៌បៃតង
អាហារពណ៌បៃតងដែលទារកគួរញ៉ាំមាន ផ្លែប៉ោមបៃតង ផ្លែបឺរ ផ្លែត្របែក ស្ពៃ បន្លែបៃតង ស្ពៃក្តោប សាឡាត់ និងខាត់ណាជាដើម ។ ដោយអាហារពណ៌បៃតងទាំងអស់នេះសម្បូរទៅដោយសារធាតុពណ៌នៃក្លរ៉ូហ្វីល រួមទាំងសារធាតុប្រឆាំងអុកស៊ីតកម្ម និងជាតិសរសៃខ្ពស់ ដែលជួយឱ្យស្បែកភ្លឺចែងចាំង និងពោះវៀនដំណើរការបានល្អ។ ជាងនេះទៅទៀត អាហារពណ៌បៃតងទាំងអស់
នេះក៏អាចជួយកាត់បន្ថយការទល់លាមករបស់កូនលោកអ្នកផងដែរ។11 Green Foods (and 1 Drink) That Are Good for You | Everyday Health

3. អាហារពណ៌ទឹកក្រូច និងលឿង
អាហារពណ៌ទឹកក្រូច និងលឿងដែលទារកគួរញ៉ាំមាន ផ្លែក្រូច ការ៉ុត ល្ពៅ ម្នាស់ ខ្នុរ ដំឡូងផ្អែម ពោត និងផ្លែល្ហុងជាដើម ។ ដោយអាហារពណ៌ទឹកក្រូចទាំងអស់នេះមានផ្ទុកនូវសារធាតុ Beta-carotene ដែលជួយរក្សាសំណើមស្បែក ជួយធ្វើអោយស្បែកភ្លឺថ្លា លើកកម្ពស់ និងកសាងភាពស៊ាំផងដែរ។ ចំណែកអាហារពណ៌លឿង មានផ្ទុកនូវសារធាតុម៉្យាងដែលហៅថា lutein ។ ដោយវាគឺជាសារធាតុដែលផ្តល់អត្ថប្រយោជន៍ដល់ភ្នែក ព្រមទាំងជួយអភិវឌ្ឍការមើលឃើញចំពោះកុមារតូចៗបានយ៉ាងល្អថែមទៀតៀផង ។Orange, yellow produce deliver key nutrients | Amway Connections4. អាហារពណ៌ស្វាយ និងពណ៌ខៀវស្វាយ
អាហារពណ៌ស្វាយ និងពណ៌ខៀវ-ស្វាយ ដែលកូនតូចលោកអ្នកគួរញ៉ាំមានដូចជា ប៊្លូបឺរី ផ្កាមេអំបៅ ដំឡូងជ្វាពណ៌ស្វាយ ស្ពៃក្តោបពណ៌ស្វាយ មើមរ៉ាឌី ខ្ទឹមបារាំងស្វាយ និងប៉េងប៉ោះពណ៌ស្វាយជាដើម ។ ដោយអាហារពណ៌ទាំងនេះត្រូវបានផលិតដោយសារធាតុ anthocyanins ដែលមានប្រសិទ្ធិភាពរារាំង E. coli ក្នុងបំពង់រំលាយអាហារ ដែលបណ្តាលឱ្យកុមាររាគ ក៏ដូចជាជួយប្រឆាំងនឹងមេរោគផ្សេងៗផងដែរ។Should You Eat More Purple Produce? | Gardener's Path

5. អាហារពណ៌ស និងពណ៌ត្នោត
អាហារពណ៌ស និងពណ៌ត្នោតដែលទារកគួរញ៉ាំមាន ផ្លែសារី ផ្លែចេក ផ្កាខាត់ណា សណ្តែកបណ្តុះ សណ្តែកសៀង ល្ងស មើមឈូក ផ្លែល្មុត និងផ្លែឡុងកុងជាដើម ។ ដោយអាហារពណ៌សនិងពណ៌ត្នោតទាំងអស់នេះ មានផ្ទុកនូវសារធាតុបន្ថែម tone ដែលជាសារធាតុជួយកាត់បន្ថយការរលាកនិងមានលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្មបានយ៉ាងល្អ៕