ភ្នំពេញ៖ ជាចម្ងល់ដ៏ក្ដៅគគុកមួយរបស់មហាជន បន្ទាប់ពីបានអានព័ត៌មាន អំពីការដោះលែងអតីតស្នងការរងខេត្តកណ្ដាល លោកឧត្ដមសេនីយ៍ត្រី ស្រេង សុខា ក្រោយការចាប់ខ្លួនរបស់សាលាដំបូងខេត្តកណ្ដាលតែប៉ុន្មានម៉ោងប៉ុណ្ណោះ ។

លោក ស្រេង សុខា ត្រូវបានតុលាការខេត្តកណ្តាល ផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ រយៈពេល ១ឆ្នាំ ៦ខែ ពីបទប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុ ដោយសុចរិត ប្រព្រឹត្តនៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០។

ក្នុងដីកាចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ចៅក្រម រស់ ផុនចាន់និមល ចៅក្រមជំនុំជម្រះ បានបង្គាប់ ឱ្យចាប់ខ្លួន ជនជាប់ចោទ ឈ្មោះ ស្រេង សុខា ហៅ ទ្រី និងបង្គាប់ឱ្យ កម្លាំងសាធារណៈ ឱ្យចាប់ និងនាំខ្លួនបុគ្គល ស្រេង សុខា ទៅបង្ហាញខ្លួន នៅមុខព្រះរាជអាជ្ញា និងធ្វើការឃុំខ្លួន តាមអំណាចសាលក្រមរបស់តុលាការ ។ ក៏ប៉ុន្តែ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ នេះ ទើប មានដំណឹងពីការចាប់ខ្លួន លោក សេង សុខា ហើយមានរូបថត សរសេរ ថា លោក ស្រេង សុខា ត្រូវបានឃុំខ្លួន នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ នេះ ។

ជាមួយគ្នានេះដែរ អ្វីដែលចាប់អារម្មណ៍ និងងឿងឆ្ងល់ខ្លាំងនោះ គឺបន្ទាប់ពីចាប់ខ្លួនបានប៉ុន្មានម៉ោង បែជា លោក ស្រេង សុខា ត្រូវបាន ដោះលែងចេញពីពន្ធនាគារខេត្តកណ្តាលវិញ ដោយមានទាំងដីកាបញ្ឈប់ ឱ្យចាប់ខ្លួន ចេញដោយ លោក គី ឫទ្ធី ប្រធានក្រុមប្រឹក្សាជំនុំជម្រះទី៦ នៃសាលាឧទ្ធរណ៍ភ្នំពេញ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ ទៀតផង ។

ចម្ងល់របស់មហាជនបានចោទសួរថា តើសមត្ថកិច្ចពិតជាមិនដឹងទេថា សាលាឧទ្ធរណ៍បានចេញដីកាបញ្ឈប់ការចាប់ខ្លួនលោក ស្រេង សុខា ឬយ៉ាងណា? ខណៈដែលដីកាបញ្ឈប់ការចាប់ខ្លួន ធ្វើឡើងតាំងពីពាក់កណ្ដាលខែ ឧសភា ឆ្នាំ២០២២ មកម្ល៉េះ ? ហេតអ្វីបានជា ទើបតែចាប់ខ្លួនលោក ស្រេង សុខា នៅថ្ងៃទី ១២ ខែមិថុនា នេះ?

ពាក់ព័ន្ធជាមួយគ្នានេះដែរ KBN នៅមិនទាន់អាចទាក់ទងសុំការបំភ្លឺពីអ្នកនាំពាក្យសាលាបូងខេត្តកណ្ដាលបានឡើយ ។ ហើយ KBN នឹងចុះផ្សាយព័ត៌មានលម្អិតបន្តទៀត ក្រោយទទួលបានការបកស្រាយ ។

គួរជម្រាបថា កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ កន្លងទៅនេះ លោកឧត្តមសេនីយ៍ត្រី ស្រេង សុខា ត្រូវបានសម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្អាកការងារជាបណ្តោះអាសន្ន។

ការ សម្រេច ផ្អាក ការងារ ជា បណ្តោះអាសន្ន នេះ ក៏ ដោយសារ អតីត ស្នងការ រង ខេត្តកណ្តាល រូប នេះ មានរឿង អាស្រូវ ជា ច្រើន រួម បញ្ចូល ទាំងការ ហ៊ាន យកឈ្មោះ លោក ម៉ៅ ភិ រុណ ទៅ គំ រា . ម មេឃុំ រការ ខ្ពស់ បញ្ជា អោយ ស៊ី ញ៉េ រឿង ដី បឹង ទទឹងថ្ងៃ ធ្វើ ជា កម្មសិទ្ធិ ផ្ទាល់ខ្លួន សម្ញែង ទ្រព្យសម្បត្តិ ចំណាយ លុយ អោយ អនុរដ្ឋលេខាធិការ ម្នាក់ រត់ការ យក តំណែង ជា អគ្គ ធិ ការ រង និងបំពានច្បាប់ ដោយ ហែកដីកា ដែល តុលាការ បិទ ផ្អាក មិន អោយ ដំណើរការ ផ្ទះសំណាក់ ជាដើម។ ក៏ប៉ុន្តែ អង្គភាព ប្រឆាំង អំពើ ពុក រលួយ (ACU) បានកោះហៅ សាកសួរ និងស្រាវជ្រាវលើករណីលោក ស្រេង សុខា ហើយលទ្ធផលចុងក្រោយ គឺលោក ស្រេង សុខា មិនមានកំហុស ក្នុងអំពើ ពុករលួយឡើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGsNJ2sI6BS3bcGvrDl29DEQydR0Lh1OpjM1iLBMh34Xamavabkm-DSwkLyYLErpRVuy1ocae9TmFdgdtAo1FsYN2AWmSETDAhhYCnUPBcP_TfxL9KP8l4YCnHsW6pdVkeq4qCnJjiOH-ajQDfJrvXWWsHKGdkZsLKs49pacnIw3toQpShrHptQZ4i/s1280/photo_2022-06-14_15-39-08.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpzlHdDJebYkBSfEqu6_T7BVJK0_DYbEzfsD6weEcUcCynd1cnaz40QBwA2087tzmleAFWrcREGHHkt96bDN626gYZvJv9W_berSIPpgUxP0mnFT4xIWDIj4RLXWn8wlcE-cb0fMo0VevjppoET4iNdHYKucnHDpR0P6mPkkVWyeiXZSb9WyWSVfmG/s1280/photo_2022-06-14_13-48-49.jpg