ក្រោយពីបញ្ចប់បេសកម្មសុីហ្គេមនៅប្រទេសវៀតណាម និងជួយអោយក្រុមជម្រើសជាតិទទួលបានសំរិទ្ធថែមទៀតនោះ ពេលនេះកីឡាករកម្ពស់ខ្ពស់ជិត២មែ៉ត្រ វឿន វាសនា បានផ្លាស់ទៅចូលរួមជាមួយក្រុម  Long An ​ នៅក្នុងប្រទេសវៀតណាម។កីឡាករបាល់ទះ វឿន វាសនា ព្រមព្រៀងលេងឲ្យក្លិបវៀតណាម ២សប្ដាហ៍ ដោយមានតម្លៃខ្លួនខ្ពស់អាំង សេរី​ពិសិដ្ឋ​ ​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​​បាល់ទះ​កម្ពុជា​បាន​បញ្ជាក់​ថា ​ការ​​ទៅ​លេង​របស់​កីឡាករ វឿន វាសនា នេះ​​ត្រឹម​រយៈ​ពេល​២​សប្ដាហ៍​ប៉ុណ្ណោះ​​ ដោយ​លេង​នៅ​ក្លឹប​ Long An ​ប្រទេស​វៀតណាម។ ក្នុង​ការ​ចេញ​ទៅលេង​នេះ​ជា​លើក​ទី​១​ហើយ​សម្រាប់​កីឡាករ​កម្ពុជា ​ដែល​ទទួល​បាន​តម្លៃ​ខ្លួន​ខ្ពស់​បែបនេះ​។

​រំលឹក​ថា វឿន វាសនា ជា​កីឡាករ​ទី​២ របស់​​វិសាខា និង​​ជា​កីឡាករ​ទី​៣​របស់​​កម្ពុជា​ដែល​ចេញ​ទៅ​លេង​នៅ​ក្រៅ​ប្រទេស​ ហើយ​ទទួល​ស្គាល់​ដោយសហព័ន្ធ​បាល់ទះ​​ពិភព​លោក​( FIVB )៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEil7hwZEz-GeIgEIbhSnJ_sj9pywR0zk80kmUJoWeyR5PhngaCDVhGgnbwlB6r1sX0qiol81Ohta9hIXmaRc8JuCZd5Sm9DS1gvAH9nF65kyNejqbwq-p9boG9Gu9lCKdmglBlebk2kqk7e15hchOPsog78sCADmhD0f9_yPp8zhDHWA6LJTkbvKtyB/s1559/62a7eda31b47c_1655172480_large.jpg