កាហ្វេ គឺជាភេសជ្ជៈដ៏ពេញនិយមមួយដែលត្រូវបានទទួលការគាំទ្រពីសំណាក់មនុស្សពេញវ័យទាំងអស់នៅលើសកលលោក ។ បន្ថែមពីលើរសជាតិដ៏ឈ្ងុយឆ្ងាញ់របស់វាកាហ្វេក៏មានប្រយោជន៍ជាច្រើនចំពោះសុខភាពរាងកាយប្រសិនបើអ្នកទទួលទានវាបានត្រឹមត្រូវ និងសមស្រប ជាមួយគ្នានេះវាក៏ផ្ដល់ជាគុណវិបត្តមួយចំនួនចំពោះសុខភាពផងដែរ ប្រសិនបើអ្នកទទួលទានវាលើសកម្រិត ។
ទោះបីជាមានការណែនាំមួយចំនួនដល់ស្ត្រីមានផ្ទៃពោះអំពីចំនួនជាតិកាហ្វេអ៊ីនក៏ដោយ ប៉ុន្តែការស្រាវជ្រាវបានរកឃើញថាផឹកកាហ្វេជាទៀងទាត់ក្នុងអំឡុងពេលមានផ្ទៃពោះអាចមានឥទ្ធិពលអាក្រក់ទៅលើទារកដែលមិនទាន់កើត។ ដោយសារតែកាហ្វេមានផ្ទុកជាតិកាហ្វេអ៊ីនច្រើន ដែលអាចបណ្តាលឱ្យមានការកើនឡើងសម្ពាធឈាម និងចង្វាក់បេះដូង រួមទាំងមានឥទ្ធិពលលើប្រព័ន្ធប្រសាទផងដែរ ទើបជាមូលហេតុដែលត្រូវបានគេហាមឃាត់ចំពោះស្រ្ដីមានផ្ទៃពោះ ។
យោងតាមអង្គការមួយចំនួនក៏ដូចជា មហាវិទ្យាល័យសម្ភព និងរោគស្ត្រីរបស់អាមេរិក , អាជ្ញាធរសុវត្ថិភាពចំណីអាហារអឺរ៉ុប និងសេវាសុខភាពជាតិរបស់ចក្រភពអង់គ្លេស បានផ្តល់អនុសាសន៍ថា
ស្រ្ដអាចទទួលទានកាហ្វេប៉ុន្តែនៅក្នុងបរិមាណដែលមិនគួរលើសពី 200 មីលីក្រាមក្នុងមួយថ្ងៃ ឬស្មើនឹង 1-2 ពែងនៃ កាហ្វេ និងកញ្ចប់ (240-250 មីលីលីត្រនីមួយៗ) ។

ជាមួយគ្នានេះ ប្រសិនបើស្រ្ដីមានផ្ទៃពោះទទួលទានជាតិកាហ្វេអ៊ីនច្រើន នោះវាអាចនឹងបង្កឲ្យជាតិកាហ្វេអ៊ីនទាំងនេះឆ្លងកាត់ខួរក្បាល និងឆ្លងចូលតាមរយៈសុកទៅកាន់ទារក។ ដោយជាតិកាហ្វេអ៊ីនគឺជាសារធាតុអ៊ីដ្រូហ្វីលីក និងអាចរលាយបានខ្ពស់។ ដូច្នេះប្រសិនបើស្ត្រីមានគភ៌ទទួលទានជាតិកាហ្វេអ៊ីនក្នុងបរិមាណច្រើន នោះវានឹងធ្វើឲ្យទារកប្រឈមនឹងបរិមាណជាតិកាហ្វេអ៊ីនខ្ពស់ ព្រមទាំងធ្វើឲ្យសុករបស់ទារកមិនមានអង់ស៊ីមដែលបំលែងជាតិកាហ្វេអ៊ីនទៅជាសារធាតុផ្សេងទៀតទេ។

ដោយការសិក្សាមួយបានរកឃើញថា ផលប៉ះពាល់អវិជ្ជមានលើទារកនៅពេលដែលស្ត្រីមានផ្ទៃពោះទទួលទានជាតិកាហ្វេអ៊ីនតិចបំផុត 50 មីលីក្រាមក្នុងមួយថ្ងៃសម្រាប់រយៈពេលនៃការមានផ្ទៃពោះ នោះវាត្រូវបានគេរកឃើញថាអាចបង្កើនហានិភ័យដូចជា ៖
– ទម្ងន់កំណើតរបស់ទារកទាប
– មានផលប៉ះពាល់ចំពោះទារកនៅក្នុងផ្ទៃរបស់ម្ដាយ និងផលអវិជ្ជមានចំនួន
– ប្រឈមនឹងហានិភ័យនៃការរលូតកូន
– ប្រថុយនឹងការសម្រាលកូនមុនថ្ងៃកំណត់ (កូនអាចស្លាប់ក្នុងផ្ទៃ)
– ទារកអាចខុសប្រក្រតី ឬមានទម្ងន់មិនត្រូវស្ដង់ដា
– នៅពេលដែលទារកធំពេញវ័យអាចនឹងប្រឈមនឹងជំងឺផ្សេងៗដូចជាមហារីក ជំងឺមហារីកគ្រាប់ឈាមសស្រួចស្រាវ លើសទម្ងន់ ធាត់ ឬខ្សោយការសិក្សា ។ល។
– ទារកទើបនឹងកើតអាចកើតមានរោគសញ្ញានៃកង្វះជាតិកាហ្វេអ៊ីន ដូចជា រំខានដំណេក ក្អួត ចង្វាក់បេះដូងមិនទៀងទាត់ ដកដង្ហើមមិនទៀងទាត់ ជាដើម៕Is it OK to drink coffee while pregnant? We asked 5 experts