ការងូតទឹកក្ដៅ គឺជាវិធីសាស្រ្ដដ៏ល្អមួយក្នុងការជួយសម្រួលទៅដល់រាងកាយ ក៏ដូចជាផ្លូវអារម្មណ៍សម្រាប់មនុស្សគ្រប់គ្នា។ជាមួយគ្នានេះ ការងូតទឹកក្តៅ ក៏ជាទម្លាប់ប្រចាំថ្ងៃរបស់ប្រជាជនជប៉ុន ជាពិសេសក្នុងរដូវរងា។ ហើយវាក៏ជាសេចក្តីរីករាយមួយបន្ទាប់ពីអាហារពេលល្ងាចរបស់ប្រជាជនជប៉ុនផងដែរ។ តោះមកដឹងពីអត្ថប្រយោជន៍នៃការងូតទឹកក្តៅរបស់ប្រជាជនជប៉ុន ។
1. បំបាត់ភាពនឿយហត់ និងជួយបន្ធូរអារម្មណ៍
នៅពេលត្រាំក្នុងទឹកក្តៅ សីតុណ្ហភាពនៃទឹកក្តៅនិងជួយបង្កើនថាមពលការរំលាយអាហារនៅក្នុងរាងកាយ ជួយបណ្តេញកាកសំណល់ដែលបណ្តាលឱ្យអស់កម្លាំងចេញពីរាងកាយ ព្រមទាំងជួយឱ្យឈាមរត់បានល្អប្រសើរផងដែរ ។ ជាងនេះទៅទៀតវាក៏បានធ្វើឱ្យសារធាតុចិញ្ចឹម និងអុកស៊ីសែនធ្វើដំណើរទៅគ្រប់ផ្នែកទាំងអស់នៃរាងកាយ ក្នុងការជួយបំបាត់ភាពនឿយហត់ពីការធ្វើការរពេញមួយថ្ងៃបានយ៉ាងល្អ។ លើសពីនេះទៀតការងូតទឹកក្តៅក៏ជួយធ្វើឱ្យរាងកាយសម្រាក និងធ្វើសកម្មភាពកាន់តែល្អប្រសើរ ព្រមទាំងនាំឱ្យមានអារម្មណ៍ធូរស្រាលផងដែរ ។
2. ជួយបន្ថយរោគសញ្ញានៃជំងឺផ្តាសាយ
ការងូតទឹកក្តៅឧណ្ណៗ ក៏ជាផ្នែកមួយក្នុងការជួយធ្វើឱ្យមុខងារបេះដូងមានភាពប្រសើរឡើង ព្រមទាំងធ្វើអោយប្រសើរឡើងនូវចរន្តឈាម និងកូនកណ្តុរនៅក្នុងខ្លួន។ ជាងនេះទៅទៀតវាក៏មានប្រសិទ្ធភាពក្នុងការបំបាត់រោគសញ្ញាផ្តាសាយផងដែរ។Hot Showers Are Bad For Skin, Say Dermatologists | Glamour UK3. បង្កើនអត្រារំលាយអាហាររបស់រាងកាយ
ទឹកក្តៅមានសមត្ថភាពក្នុងការជួយបង្កើនអត្រារំលាយអាហារក្នុងខ្លួន ជាពិសេសធ្វើឲ្យស្បែកកាន់តែស្រស់ស្អាត ។
4. បង្កើនសមត្ថភាពដំណេក
ជាធម្មតា សីតុណ្ហភាពរាងកាយរបស់យើងមានការធ្លាក់ចុះនៅពេលយប់ ដែលធ្វើឱ្យមនុស្សជាច្រើនមានអារម្មណ៍ថាងងុយគេង។ ដូច្នេះការងូតទឹកក្តៅគឺជារឿងដ៏ល្អមួយក្នុងការជួយបង្កើនសីតុណ្ហភាពរាងកាយ ហើយនៅពេលដែលសីតុណ្ហភាពរាងកាយធ្លាក់ចុះ វាក៏មានសមត្ថភាពធ្វើឱ្យមនុស្សមានភាពងាយស្រួលក្នុងការគេងផងដែរ ។ ប្រសិនបើអ្នកចង់ទទួលបានការគេងលក់ស្រួល អ្នកគួរតែងូតទឹកក្តៅឧណ្ហៗចន្លោះ 1-2 ម៉ោងមុនពេលចូលដំណេក។

5. ជួយបណ្តេញកាកសំណល់ចេញពីស្បែក
ក្នុងរដូវរងារ នៅពេលដែលបែកញើសតិចៗ កាកសំណល់ជាច្រើននឹងកកកុញនៅក្នុងខ្លួនរបស់អ្នក ។ ដូច្នេះការងូតទឹកក្តៅឧណ្ហៗដោយជ្រមុជខ្លួនក្នុងទឹកពាក់កណ្តាលរាងកាយ នឹងធ្វើឱ្យអ្នកបែកញើសបានល្អ ហើយរាងកាយរបស់អ្នកនឹងបញ្ចេញកាកសំណល់តាមញើសត្រឡប់មកវិញបានយ៉ាងល្អ ។ ដែលវិធីសាស្រ្តទាំងនេះល្អសម្រាប់ សុខភាព និងសម្រស់របស់អ្នកផងដែរ៕Hot or Cold Showers: What You Need To Know