ក្រុមហ៊ុន Google បានចំណាយពេលជាងមួយឆ្នាំ សិក្សាលើគម្រោងទូរស័ព្ទដៃដែលអាចបត់បាន ដែលមានរូបរាងស្រដៀងទៅនឹង Oppo Find X និង Samsung Galaxy Fold។

បើតាមការចេញផ្សាយរបស់គេហទំព័រ Cnet បានអោយដឹងថា ទូរស័ព្ទដែលអាចបត់បានរបស់ Google Pixel នេះ អាចនឹងមានឈ្មោះ Pixel Fold ឬក៏ Pixel Notepad។Google Pixel Fold tipped to launch later this year - GSMArena.com news

Google Pixel Fold ឬ Pixel Notepad នេះអាចនឹងមានទំហំអេក្រង់ 7.6អុីញ RAM 8GB និងទំហំថ្ម 4500mAh។ មិនតែប៉ុណ្ណោះទូរស័ព្ទ ក៏ភ្ជាប់មកជាមួយកាំមេរ៉ា​ខាងមុខពីរគ្រាប់​ផងដែរ។ ចំណែកកាំមេរ៉ាខាងក្រោយត្រូវបានគេព្យាករណ៍ថា នឹងក្លាយជាកាំមេរ៉ាទូរស័ព្ទដ៏ល្អជាគេបំផុត។

មិនតែប៉ុណ្ណោះ Google Pixel Fold នេះ ត្រូវបានគេរំពឹងថា នឹងអាចផ្តួល Samsung Galaxy  Fold 4 ថែមទៀតផង ដែលគ្រោងនឹងបញ្ចេញនៅចុងឆ្នាំនេះ៕Samsung Galaxy Z Fold 4 — everything we know so far - Phần mềm Portable

ប្រភព: Cnet