ផ្សារធំបាត់ដំបង ឬក៏គេហៅជាទូទៅថាផ្សារណាត់ ជាផ្សារដ៍ធំមួយ  ស្ថិតនៅចំកណ្ដាលទីប្រជុំជនក្រុងបាត់ដំបងដែល មានទីតាំងកាត់ទទឹងផ្លូវសំខាន់ៗដូចជា ផ្លូវលេខ ១ ផ្លូវលេខ ២និងផ្លូវលេខ៣ និង  ផ្នែកខាង មុខបែរចំស្ទឹងសង្កែ។   ផ្សារនេះបានសាងសង់ឡើងក្នុងឆ្នាំ១៩៣៦ តាមរចនាបទអាតដេកូ (Art Deco) ដែលត្រូវបានល្បីសុះសាយថាៈ ជា សំណង់បេតិកភ័ណ្ឌ។ អាគារផ្សារបែងចែកជាពីរគឺខាងលិច និងខាងកើត។ នៅចំកណ្ដាលផ្នែកទាំងពីរ គឺមានផ្លូវលេខ ២ កាត់ទទឹងផ្សារ។ផ្សារណាត់បាត់ដំបង - Visit Cambodia

សម្រាប់ផ្សារធំបាត់ដំបងត្រូវបានផ្តួចផ្តើមសាងសង់ដោយនាយកដ្ឋានកិច្ចការសាធារណៈរបស់អាណានិគមបារាំងក្នុងឆ្នាំ១៩៣០ ហើយដែល កាលដំបូងឡើយប្រើប្រាស់ជាទីផ្សារដោះដូរក្រណាត់។ ចាប់ផ្តើមតាំងពី សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការក្នុងឆ្នាំ១៩៣០ មកដល់បច្ចុប្បន្ន ផ្សារណាត់ មានឈ្មោះជាបន្តបន្ទាប់ដូចតទៅ៖

  • សម័យអាណានិគមបារាំង ហៅថាផ្សារក្រណាត់
  • សម័យសង្គមរាស្រ្តនិយម ហៅថាផ្សារធំ
  • សម័យសាធារណៈរដ្ឋលន់ណុល ហៅថាផ្សារស្វាយប៉ោ
  • សម័យប៉ុល ពត ជាឃ្លាំងដាក់ទំនិញ និងគ្រឿងសង្ហារិម
  • សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ជាឃ្លាំងដាក់អំបិល និងអាហារ
  • ឆ្នាំ១៩៨៩ រដ្ឋបាលបានរៀបចំជាផ្សារណាត់សម្រាប់លក់ផលិតផលកសិកម្ម
  • បច្ចុប្បន្ន ហៅថាផ្សារធំបាត់ដំបង ប៉ុន្តែជាទូទៅហៅថាជាផ្សារណាត់៕រដ្ឋបាល​ក្រុង​បាត់​ដំបង ​ស្នើ​បិទ​ផ្សារ​៨  ​រយៈពេល​៩​ថ្ងៃ​ដើម្បី​ទប់​ស្កាត់​កូវីដ​១៩​ – Angkor Post