ប្រទេសថៃ៖ នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ ប្រទេសថៃបានប្រកាសជាផ្លូវការក្នុងការដោះលែងអ្នកទោសទាំងអស់ដែលពាក់ព័ន្ធនឹងបទល្មើលកញ្ឆា ឱ្យមានសេរីភាពឡើងមកវិញ ក្រោយពីបានដាក់ច្បាប់ដកនូវរុក្ខជាតិកញ្ឆាចេញពីសារធាតុញៀន និងអាចដាំដុះ ព្រមទាំងចែកចាយដោយស្របច្បាប់ក្នុងប្រទេសថៃ។ នេះបើយោងតាមការចុះផ្សាយរបស់ការព័ត៌មាន Sanook។

ទាក់ទងនឹងការប្រកាសនេះផែងដែរ ដោយនៅក្នុងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ នេះតទៅច្បាប់ហាមឃាត់ពីការដាក់កញ្ឆាជាគ្រឿងញៀន ត្រូវបានដកចេញ និងលុបចោល ហើយវាត្រូវបានគេបញ្ជាក់ថាជារុក្ខជាតិដែលមានប្រសិទ្ធភាពចំពោះប្រព័ន្ធ ក្រសួងសុខាពិបាល ព្រមទាំងបានបញ្ជាក់ថារុក្ខជាតិមួយនេះជារុក្ខជាតិស្របច្បាប់។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាលថា កញ្ឆាត្រូវបានដកចេញ ពីបញ្ជីនៃគ្រឿងញៀនប្រភេទទី ៥ ដែលត្រូវបានគេដកចេញពីសារធាតុញៀន ដែលធ្វើឱ្យរុក្ខជាតិកញ្ឆាលែងត្រូវបានចាត់ថ្នាក់ជាគ្រឿងញៀនទៀតហើយ។ ដែលមានការ​អនុញ្ញាតឱ្យមានការដាំដុះដោយស្របច្បាប់ និងការចែកចាយដោយសេរី អាចទិញបាន រួមទាំងការនាំចូលគ្រាប់ពូជកញ្ឆា និងផ្នែកផ្សេងទៀតដោយមិនបាច់សុំអាជ្ញាប័ណ្ណថ្នាំញៀន ប៉ុន្តែក៏ត្រូវតែមានការអនុញ្ញាតឱ្យឆ្លងកាត់ច្បាប់បង្កាត់ពូជរុក្ខជាតិផងដែរ។

យ៉ាងណាមិញបន្ទាប់ពីថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២២ ក៏នឹងអាចផ្លាស់ប្តូររូបភាពនៃឧក្រិដ្ឋកម្មទាក់ទងនឹងកញ្ឆា ដោយសារតែរុក្ខជាតិកញ្ឆាមិនត្រូវបានចាត់ថ្នាក់ជាគ្រឿងញៀនប្រភេទទី៥ ក្រោមក្រមគ្រឿងញៀនដូចមុននោះទេ ហើយជនល្មើសជាប់ទោលទាក់ទងនឹងកញ្ឆាទាំងអស់ត្រូវបានចេញដីការសម្រេចដូចខាងក្រោម៖

១. ជនជាប់ចោទ និងចុងចោទ ដែលកំពុងដំណើរការកាត់ទោសទាំង ផលិត លក់ ប្រើប្រាស់ និងអ្នកកាន់កាប់ កញ្ឆាត្រូវរួចខ្លួនពីជនល្មើស។

២. លុបចោលការឃុំខ្លួន ដោះលែងជនជាប់ចោទអំពីបណ្ដឹងទាក់ទងនឹងកញ្ឆា នឹងត្រូវច្រានចោល។

៣. បើចុងចោទត្រូវបានកាត់ទោសដូចជាដាក់ទោសត្រូវជាប់គុកត្រូវតែបញ្ចប់។

ក្នុងនោះលោក Tawatchai Chaiwat អគ្គនាយករង នៃនាយកដ្ឋានកែប្រែបានបង្ហើបថាចាប់តាំងពីមាន ការប្រកាសជាផ្លូវការមក ក៏បានចាប់ផ្តើមដោះលែង និងកែប្រែទោសទណ្ឌិត ចំពោះបទល្មើសពាក់ព័ន្ធនឹងដំណាំកញ្ឆា និងអំពើផ្សេងទៀតពាក់ព័ន្ធនឹងដើមកញ្ឆា ត្រូវបានធ្វើការដោះលែងអ្នកទោសចំនួន ៣,០៧១ នាក់ឱ្យមានសេរីភាព៕ ប្រភព៖ Sanook