អតីតខ្សែប្រយុទ្ធមុខស្រួច និងជាវីរៈបុរស បាល់ទាត់កម្ពុជា លោកតា ប៉ែន ផាត ហាក់មិនសប្បាយចិត្តនោះទេ នៅក្នុងលទ្ធផលកម្ពុជា រងបរាជ័យ ឥណ្ឌា ២-០ បែបនេះ។May be an image of 4 people, people standing, people playing sports, grass and text

ក្រោយចប់ការប្រកួត លោកតាក៏បានបង្ហោះសារមួយនៅលើបណ្តាញសង្គមហ្វេកប៊ុកថា “សុំទោសទៅបើគោព្រៃយើងលេង ការពារ ៨ នាក់ បានបាល់បោះផ្លោងអោយខ្សែ ប្រយុទ្ទ មានតែម្នាក់ ឫពីរ នោះ ទៅលេងណាក៏ពិបាក់ឈ្នះគេ ដែរ ? ហើយអត់មានប្រយុទ្ទស្លាប អត់មានខ្សែការពារស្លាប ?លេងតែបោះអោយរត់ ? តែយ៉ាងណាក៏ ខ្ញុំជាខ្មែរនៅតែ គ្រាំទ្រ គោព្រៃ លុះដល់ក្ស័យ”។

គួរបញ្ជាក់ផងដែរ បើទោះបីជាចាញ់ឥណ្ឌា ក៏គោព្រៃកម្ពុជានៅសល់បេសកម្មពីរប្រកួតទៀត ត្រូវជួបជាមួយហុង កុង និងអាហ្វហ្គានីស្ថានជាបន្តទៀត៕May be an image of 9 people, people playing sports and people standing

រូបភាព: សហព័ន្ធបាល់ទាត់កម្ពុជា