ទម្លាប់នៃការរស់នៅល្អ គឺជារឿងដ៏សំខាន់មួយសម្រាប់ជីវិតមនុស្សគ្រប់រូប ។ ដោយពេលបច្ចុប្បន្ននេះ យុវវ័យជាច្រើន តែងតែមានការថែរក្សាសុខភាពខុសៗពីគ្នា ប៉ុន្តែមានមនុស្សតិចណាស់ដែលដឹងថាទម្លាប់អាក្រក់សាមញ្ញមួយចំនួនគឺជាមូលហេតុដែលធ្វើឱ្យមនុស្សប្រឈមនឹងអាយុខ្លី ព្រមទាំងឈានរហូតដល់ការធ្វើឱ្យស្លាប់ភ្លាមៗដោយមិនបានដឹងមុនផងដែរ ។
ហើយខាងក្រោមនេះគឺជាមូលហេតុសាមញ្ញៗទាំង៤ ដែលធ្វើឲ្យយុវវ័យសម័យថ្មីអាយុខ្លី :

– ទទួលទានដំណេកមិនបានគ្រប់គ្រាន់
ការទទួលទានដំណេកមិនបានគ្រប់គ្រាន់ ពិតជាបានផ្ដល់ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពដោយមានមនុស្សជាច្រើនហាក់មិនសូវខ្វល់ខ្វាយពីបញ្ហានេះឡើយ ។ ប្រសិនបើស្ថានភាពនេះមានរយៈពេលយូរ វានឹងធ្វើឱ្យបេះដូងរបស់អ្នកធ្វើការខ្លាំង និងអស់កម្លាំងជាងធម្មតា ដែលនេះជាមូលហេតុនៃការស្លាប់ភ្លាមៗជាច្រើនក្នុងចំណោមយុវវ័យនៅក្នុងពិភពលោក ។11 Reasons You Can't Sleep And Are Struggling to Stay Asleep - The Sleep  Doctor

– សម្ពាធផ្លូវចិត្ត
ភាពតានតឹងផ្លូវចិត្ត គឺជាមូលហេតុដ៏ចម្បងមួយក្នុងការបង្កើនសកម្មភាពនៃប្រព័ន្ធសរសៃប្រសាទ និងភាពតានតឹងជាច្រើន ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជញ្ជាំងសរសៃឈាម។ ព្រមទាំងធ្វើឲ្យមានការរំខានដល់ឈាមរត់ក៏ដូចជាបំផ្លាញកោសិកា endothelial ។មិនត្រឹមតែប៉ុណ្ណោះវាក៏នាំអោយមានហានិភ័យនៃការកកកុញកូឡេស្តេរ៉ុលអាក្រក់ ព្រមទាំងវិវត្តន៍ឲ្យទៅជាជំងឺក្រិនសរសៃឈាម ។

លើសពីនេះវាក៏បានបង្កើនសម្ពាធឈាមដែលជាមូលហេតុចម្បងមួយក្នុងចំណោមមូលហេតុជាច្រើនទៀតដែលបណ្តាលឱ្យគាំងបេះដូង ព្រមទាំងបណ្ដាលឲ្យមានការបាត់បង់ជីវិតភ្លាមៗផងដែរYour Failure To Differentiate Stress From Pressure Could Be Your Downfall

– ផ្សែង
ក្នុងពេលបច្ចុប្បន្ននេះយុវវ័យភាគច្រើន ទទួលរងនូវការជក់បារី ដែលជាមូលហេតុចម្បងក្នុងការបង្កើនឥទ្ធិពលយ៉ាងខ្លាំងទៅលើសួត ។ ហើយពួកគេមិនបានដឹងទេថាការជក់បារីក៏ជាមូលហេតុបណ្ដាលឲ្យស្លាប់ភ្លាមៗផងដែរ។
ដោយជាតិនីកូទីន បានបង្ហាញប្រាប់ឲ្យដឹងថា ការជក់បារីជារៀងរាល់ថ្ងៃធ្វើឲ្យមានផ្សែងកកកុញក្នុងខ្លួនជារៀងរាល់ថ្ងៃ ។ ដែលវាមិនត្រឹមតែបំផ្លាញប្រព័ន្ធផ្លូវដង្ហើមប៉ុណ្ណោះទេ ប៉ុន្តែវាក៏ថែមទាំងធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធសរសៃឈាមបេះដូង និងបង្កឱ្យកើតមាននូវជំងឺក្រិនសរសៃឈាម និងបង្កើនហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលដែលអាចបណ្តាលឱ្យស្លាប់ភ្លាមៗផងដែរ ។

ជាមួយគ្នានេះក៏មានការសិក្សាមួយបានបង្ហាញថា ហានិភ័យនៃការស្លាប់របស់ទារកភ្លាមៗនៅក្នុងគ្រួសារដែលមានអ្នកជក់បារីគឺខ្ពស់ជាង 2 ទៅ 3 ដងក្នុងបរិយាកាសធម្មតា។ លើសពីនេះវាក៏បណ្ដាលឲ្យកុមារជាច្រើនដែលទទួលរងឥទ្ធិពលពីផ្សែងបារីកើតមាននូវជំងឺផ្សេងៗដោយមិននឹកស្មានដល់ផងដែរ ។The Danger Of Thirdhand Smoke | Franciscan Health

– អង្គុយច្រើន និងខ្ជិលហាត់ប្រាណ
ការអង្គុយច្រើន និងការខ្ជិលធ្វើលំហាត់ប្រាណ គឺជាមូលហេតុដ៏សំខាន់មួយក្នុងការកើនឡើងអត្រាស្លាប់ភ្លាមៗក្នុងចំណោមយុវវ័យជាច្រើននៅលើពិភពលោក ។ ដោយការអង្គុយយូរ វាបានធ្វើឱ្យចរាចរឈាមក្នុងរាងកាយចុះខ្សោយ មានការកើនឡើងបរិមាណដ៏ច្រើននៃទ្រីគ្លីសេរីដ (ទម្រង់នៃជាតិខ្លាញ់ដែលរាងកាយទទួលទានជារៀងរាល់ថ្ងៃ) នឹងការកកកុញខ្លាញ់នៅក្នុងសរសៃឈាម ដែលជាមូលហេតុជំរុញឱ្យមានការកើនឡើងនៃ viscosity ឈាមផងដែរ ។ ជាមួយគ្នានេះបាតុភូតនេះក៏បានបង្កើតជាដុំពក និង កំណកឈាម ដោយនៅពេលដែលវាធ្វើការធ្លាក់ពីជញ្ជាំងសរសៃឈាមចូលទៅក្នុងប្រព័ន្ធឈាមរត់នោះ វានឹងបណ្តាលឱ្យមានការស្ទះសរសៃឈាមសួត ជាមួយនឹង hypoxia ដែលអាចបណ្តាលឱ្យស្លាប់ភ្លាមៗ៕Top 3 Weakest Excuses People Give When They Don't Want To Workout