រដ្ឋធានីមូស្គូ៖ ស្របពេល បណ្ដាប្រទេសបស្ចិមលោក កំពុងតែបង្កើននូវការផ្គត់ផ្គង់គ្រឿងសព្វាវុធ បាញ់ចម្ងាយឆ្ងាយ ជួយដល់ប្រទេសអ៊ុយក្រែន នោះមក ប្រមុខការទូតរុស្ស៊ី ទំនងជាមានការព្រួយបារម្ភ អំពីបរាជ័យ នៅក្នុងសង្គ្រាម ហើយត្រូវបានកងទ័ពក្រុងគៀវ វាយបកចូលទឹកដីរបស់ខ្លួនវិញ ទើបចេញមកគំរាម ពីការវាយលុកដណ្ដើមកាន់កាប់តំបន់ធំៗជាច្រើន នៅក្នុងប្រទេសអ៊ុយក្រែន។Sergei Lavrov: "There is some hope" | Atalayar - Las claves del mundo en  tus manos

សារព័ត៌មាន Republic World បានចេញផ្សាយ កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ ថា លោក ស៊ើរជេ ឡាវរ៉ូវ (Sergey Lavrov) រដ្ឋមន្រ្ដីក្រសួងការបរទេសរុស្ស៊ី បានព្រមានដល់បណ្ដាប្រទេសលោកខាងលិច ថា ប្រសិនបើបស្ចិមលោក (បច្ឆិមលោក) បន្ដផ្ដល់ប្រព័ន្ធបាញ់រ៉ុក្កែត បាញ់ចម្ងាយឆ្ងាយ ជួយដល់ប្រទេសអ៊ុយក្រែន នោះ ក្រុងមូស្គូ នឹងឆ្លើយតបវិញ ដោយការវាយដណ្ដើមយកតំបន់ធំៗជាច្រើនរបស់ប្រទេសអ៊ុយក្រែន។

ថ្លែងក្នុងសន្និសីទសារព័ត៌មានតាមអ៊ិនធើរណិត លោក Sergey Lavrov ប្រមុខការទូតរុស្ស៊ី បានបញ្ជាក់ថា «ប្រសិនបើអ្នកផ្គត់ផ្គង់អាវុធបាញ់ចម្ងាយឆ្ងាយ ពួកណាហ្ស៊ី អាចនឹងគំរាមកំហែងដល់រុស្ស៊ី»។Russia-Ukraine war: what we know on day 92 of the invasion | Ukraine | The  Guardian

សហរដ្ឋអាមេរិក និង ចក្រភពអង់គ្លេស បានប្រកាសថា ពួកគេនឹងផ្ដល់ប្រព័ន្ធបាញ់រ៉ុក្កែត វាយប្រហារដល់គោលដៅ ចម្ងាយ៨០គីឡូម៉ែត្រ។ រីឯប្រព័ន្ធគ្រឿងសព្វាវុធទាំងនេះ មានសមត្ថភាព បាញ់គ្រាប់រ៉ុក្កែត ដែលអាចវាយប្រហារ រហូតដល់៣០០គីឡូម៉ែត្រ។ ប៉ុន្ដែសហរដ្ឋអាមេរិក បានអះអាងថា ខ្លួន នឹងផ្គត់ផ្គង់ដល់គ្រាប់រ៉ុក្កែតទាំងនោះឡើយ៕