សព្វថ្ងៃនេះមានស្រ្ដីជាច្រើនកំពុងតែទទួលរងនូវការវាយប្រហារពីជំងឺបាក់ទឹកចិត្តជាខ្លាំងបន្ទាប់ពីពួកគេសម្រាលកូនហើយថ្មីៗ។ បើទោះបីជាពួកគេទាំងអស់ទទួលបានការយកចិត្តទុកដាក់ និងមើលថែពីគ្រួសារបានយ៉ាងល្អក៏ដោយ។
ការបាក់ទឹកចិត្តក្រោយសម្រាល គឺជាបញ្ហាដ៏ធ្ងន់ធ្ងរមួយសម្រាប់ស្រ្ដី ដែរពេលខ្លះអាចធ្វើឲ្យអ្នកជំងឺឈានទៅរកការគិតចង់ធ្វើបាបខ្លួនឯង និងកូនរបស់ខ្លួនឯងថែមទៀតផង ។ ដោយអង្គការសុខភាពពិភពលោកបានរកឃើញថា ស្ដ្រីដែលទើបតែសម្រាលកូនរួចថ្មីថ្មោងរហូតដល់ 20%បានជួបប្រទះនូវរឿងទាំងអស់នេះ ប៉ុន្តែចំនួនពិតប្រាកដអាចជាកើតមានឡើងច្រើនជាងនេះ។
យោងទៅតាមលោកវេជ្ជបណ្ឌិត Shane Preechanichwong ជនជាតិចិន បានបង្ហាញប្រាប់ឲ្យដឹងថា ស្រ្ដីជាច្រើនដែលបានជួបប្រទះនូវបញ្ហាទាំងអស់នេះភាគច្រើនទំនងជា “ កើតមានដោយសារតែការបាត់បង់ឈាមច្រើនក្នុងពេលសម្រាល ក៏ដូចជាមានបញ្ហាកកស្ទះសរសៃឈាម នៅក្នុងរាងកាយរបស់ស្រ្ដីផងដែរ ។
ជាងនេះទៅទៀតការបាត់បង់ឈាមច្រើន រហូតដល់ត្រូវការផ្តល់ឈាមបន្ថែមបន្ទាប់ពីសម្រាលកូនរួច ត្រូវបានគេដឹងថាវាក៏ជាប្រភេទនៃការធ្វើឲ្យស្រ្ដីបាត់បង់ថាមពលជាច្រើននៅក្នុងខ្លួន។ ជាពិសេសនៅក្នុងផ្នែកវះកាត់ រាងកាយនឹងបាត់បង់កាន់តែច្រើនឡើង ដែលទាំងអស់នេះហើយជាមូលហេតុធ្វើឲ្យស្រ្ដីភាគច្រើនជួបប្រទះនូវបញ្ហាទាំងអស់នេះ ។លើសពីនេះក៏មានការចូលរួមជាមួយនឹងកត្តានៃជំងឺមួយចំនួនផងដែរដូចជា៖
– ការផ្គត់ផ្គង់ឈាមទៅកាន់បេះដូងតិច
– ការកកស្ទុះ Hematomaក្នុងរាងកាយស្រ្ដី
– និងការកកស្ទុះនៃថាមពលថ្លើម ជាដើម៕Postpartum Depression - Health Beat