មានអ្នកម្ដាយជាច្រើនរូបបានចោទសួរជាសំនួរទៅកាន់គ្រូពេទ្យជំនាញថា តើទារកអាយុក្រោម៦ខែអាចទទួលទានទឹកបានដែរឬទេ?
ឆ្លើយតបទៅនឹងសំណួរខាងលើ លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត Pattani Winijchakul និង សាស្ត្រាចារ្យ Dr. Oraporn Damrongwongsiri បានមានប្រសាសន៍ថា ក្រោយពីធ្វើការពិនិត្យទិន្នន័យដែលបានបោះពុម្ពផ្សាយក្នុងទស្សនាវដ្តី Nutrition បានរកឃើញថា 42.1% នៃកុមារថៃបានបៅទឹកដោះម្តាយ និងទឹកក្នុងរយៈពេល 6 ខែដំបូង។ ទោះបីជាយើងតែងតែដឹងរឿងនេះហើយថា ក្មេងអាយុក្រោម 6 ខែមិនត្រូវបានណែនាំឲ្យទទួលទានទឹកនោះទេ ទោះក្នុងកាលៈទេសៈណាក៏ដោយ ។ មិនថាទោះបីជាកុមារទាំងនោះត្រូវបានបំបៅដោយទឹកដោះម្តាយ ឬ ទឹកឆ្អិន ទឹកសារធាតុរ៉ែ ឬទឹកបរិសុទ្ធដែលមានគុណភាពប៉ុណ្ណានោះទេ ក៏មិនគួរឲ្យទារកទទួលទានដែរ ព្រោះវាមិនចាំបាច់ ហើយថែមទាំងបង្កឲ្យមានគ្រោះថ្នាក់ដល់កុមារថែមទៀតផង ។Never give your young baby water - and how it could be fatal if you do -  Mirror Online

ជាមួយគ្នានេះការឲ្យទារកទទួលទានទឹក វាមិនមែនជារឿងចាំបាច់នោះទេ ពីព្រោះទារកត្រូវបានទទួលបរិមាណទឹកគ្រប់គ្រាន់ពីការបំបៅ “ទឹកដោះគោ ឬទឹកដោះម្ដាយ” រួចជាស្រេចហើយ។ ក្រៅពីការមិនចាំបាច់ ឲ្យទារកទទួលទានទឹកវាក៏បានក្លាយជាការរារាំងកុមារពីការទទួលបានទឹកដោះពេញលេញពីម្ដាយផងដែរ ជាងនេះទៅទៀតវាក៏អាចបង្ករឲ្យមានការកើនឡើងនូវជាតិទឹកលើសកម្រិតនៅក្នុងខ្លួនទារកផងដែរ ។

តើវាអាចបណ្ដាលឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងន់អ្វីខ្លះចំពោះទារក ?

ការឲ្យទារកអាយុក្រោម៦ខែទទួលទានទឹក វាពិតជាអាចបង្កគ្រោះថ្នាក់ ចំពោះទារក។ព្រោះតែតម្រងនោមរបស់ទារកគ្មានសមត្ថភាពក្នុងការបញ្ចេញជាតិទឹកដែលលើសកម្រិតដូចមនុស្សធំនោះទេ (Free water over)។ ហើយវាក៏មិនល្អចំពោះទារកផងដែរ ព្រោះវាអាចបណ្តាលឱ្យទារកកើតមាននូវ “ ការពុលទឹក “ ដែលធ្វើឱ្យតុល្យភាពអេឡិចត្រូលីតរបស់រាងកាយទារកមានភាពមិនប្រក្រតី ព្រមទាំងអាចបណ្តាលឱ្យទារកងងុយគេងខុសពីធម្មតា ប្រកាច់ សន្លប់ ព្រមទាំងអាចឈានទៅដល់ការស្លាប់បាត់បង់ជីវិតបានយ៉ាងងាយផងដែរ ។
សរុបមកទារកអាយុក្រោម៦ខែទាំងអស់ មិនគួរត្រូវបានណែនាំឲ្យមានការទទួលទានទឹកនោះទេ ដោយទារកទាំងអស់គួរតែត្រូវបានទទួលការបំបៅទឹកដោះតែមួយមុខប៉ុណ្ណោះ ។ ជាងនេះទៅទៀត បន្ទាប់ពីការបំបៅដោះរួច ទារកទាំងអស់គួរតែត្រូវបានទទួលការជូតសំអាតអណ្តាត អញ្ចាញធ្មេញ និងថ្ពាល់ ចំនួនពីរដងក្នុងមួយថ្ងៃដោយក្រណាត់ស្អាត ឬបង់រុំសើម ដោយទឹកស្អាតផងដែរ ៕fruit juice for kids aap recommendations | NYMetroParents